ដំណោះ​ស្រាយ​បញ្ហា​គាំង​កម្មវិធី “App Crashed” សម្រាប់​ស្មាត​ហ្វូន Android (Unfortunately app has stoped)

មិនមែនមានតែ ប្រព័ន្ធប្រតិបត្តិការ iOS ទេ ដែល​មាន​នូវ បញ្ហា​គាំង​កម្មវិធី​នេះ​កើត​​ឡើង​នោះ សូម្បីតែ ប្រព័ន្ធ​ប្រតិបត្តិការ Android ក៏​មាន​បញ្ហា​នេះ កើត​ឡើង​ផង​ដែរ ហើយ​វា​កើត​ឡើង មិនទៀងពេល នោះ​ទេ។ យ៉ាងណាមិញ បើតាមមតិ របស់អ្នកប្រើប្រាស់ ភាគច្រើន បានអោយដឹងថា វាបណ្តាលមកពី ការ​បើក ប្រើប្រាស់កម្មវិធី លឿនៗពេក ឬចុចលេង ញាប់ៗពេក ជាហេតុធ្វើអោយគាំង រួចលោតចេញជាសារ error “Unfortunately app has stopped” នេះឡើងមក តែម្តងទៅ។

ដំណោះ​ស្រាយ​បញ្ហា​គាំង​កម្មវិធី “App Crashed” សម្រាប់​ស្មាត​ហ្វូន Android (Unfortunately app has stoped)

បើទោះជាយ៉ាងនេះក្តី យើងក៏មាននូវ ដំណោះស្រាយ សម្រាប់ណែនាំជូន ប្រិយមិត្តទាំងអស់គ្នា អោយ​បាន​ជ្រាប ទាំងអស់គ្នាផងដែរ។ ដូចនេះ ដើម្បីដឹងអោយកាន់តែច្បាស់នោះ សូមតាមដាន ទាំងអស់គ្នា។

វិធីសាស្រ្តទី1៖

  • ចូលទៅកាន់ Settings
  • ជ្រើសយក Applications
  • ជ្រើសយក All Tab រួចស្វែងរកកម្មវិធីណា ដែលបង្ករជាបញ្ហា
  • ចុចបើកកម្មវិធីនោះ
  • ចុច Clear data និងចុច Clear cache ដើម្បីលុបទិន្នន័យ ទាំងប៉ុន្មាន

ដំណោះ​ស្រាយ​បញ្ហា​គាំង​កម្មវិធី “App Crashed” សម្រាប់​ស្មាត​ហ្វូន Android (Unfortunately app has stoped)

វិធីសាស្រ្តី2៖

  • លុបកម្មវិធី ឬហ្គេម ដែលបង្ករបញ្ហានោះ រួចតម្លើងវា ឡើងវិញ

បញ្ជាក់៖ វិធីទាំងនេះ នឹងលុបរាល់ទិន្នន័យ នៃហ្គេម របស់លោកអ្នក ដូចនេះ អ្នកត្រូវតែ លេង​វា​ឡើង​វិញ។

 

ដំណោះ​ស្រាយ​បញ្ហា​គាំង​កម្មវិធី “App Crashed” សម្រាប់​ស្មាត​ហ្វូន Android (Unfortunately app has stoped)

សូមចូលរួម អបអរសាទរ ដល់ប្រិយមិត្ត ដែលបាន ធ្វើវាបានដោយជោគជ័យ ហើយសម្រាប់ ប្រិយមិត្ត ដែលមិនអាចធ្វើបាន ឬក៏មានចម្ងល់ត្រង់ណានោះ អាចបញ្ចេញជាមតិ នៅខាងក្រោមនេះបានណា !!!

  • ដោយ: Mai
  • 2:26 PM, 23 November
  • ប្រភព: androidpit
  • Tag: ចំណេះដឹងទូទៅ