ដំឡើង Theme នេះ​មួយ​ប្តូរ​បាន​ទាំង​រចនាបថ​ក្នុង Settings, Icon និង​មុខងារ​ផ្សេងៗ​បាន​ទៀតផង!

យើងអាចនិយាយបានថា Theme លើកនេះ មានអត្ថប្រយោជន៍ ច្រើនជាង Theme ដែលយើងបាន ណែនាំពីមុន មកទៅទៀត។

ដំឡើង Theme នេះ​មួយ​ប្តូរ​បាន​ទាំង​រចនាបថ​ក្នុង Settings, Icon និង​មុខងារ​ផ្សេងៗ​បាន​ទៀតផង!

Theme លើកនេះ មានឈ្មោះ Veexillum ជាប្រភេទ Theme ដែលបាន ពាំនាំមក ជាមួយ រចនាបថច្រើន អាចឲ្យអ្នក ប្រើប្រាស់ ផ្លាស់ប្តូរ រចនាបថ នៅក្នុង Settings, Icon នៅលើ Homescreen និងប្តូរ រចនាបថរបស់ មុខងារមួយ ចំនួនទៀត ផងដែរ។

ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖

  • ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
  • បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា Veexillum ហើយធ្វើការដំឡើង
  • បន្ទាប់ពីធ្វើការដំឡើងរួចអ្នកត្រូវការ ចូលទៅកាន់ Setting => WinterBoard => Select Themes រួចធីក យកពាក្យ Veexillum ទាំងអស់។
  • បន្ទាប់ត្រលប់មក WinterBoard វិញចុច លើពាក្យ Respring (នៅផ្នែក ខាងលើជ្រុង ខាងឆ្វេង) បើសិនជាអ្នក មិនទាន់ច្បាស់ អ្នកអាច ចុចយក cancel (នៅផ្នែកខាងលើ ជ្រុងខាងស្តាំ) ហើយជ្រើសរើស ឲ្យបាន ត្រឹមត្រូវ ម្តងទៀត សំរាប់ iDevice របស់អ្នក មុននឹង ធ្វើការ Respring ដូចការ ណែនាំ ខាងលើ។

ដំឡើង Theme នេះ​មួយ​ប្តូរ​បាន​ទាំង​រចនាបថ​ក្នុង Settings, Icon និង​មុខងារ​ផ្សេងៗ​បាន​ទៀតផង! ដំឡើង Theme នេះ​មួយ​ប្តូរ​បាន​ទាំង​រចនាបថ​ក្នុង Settings, Icon និង​មុខងារ​ផ្សេងៗ​បាន​ទៀតផង!

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាម ការណែនាំ ខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជាអ្នក ធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការ ច្រលំរបស់អ្នក យើងមិន ទទួលខុសត្រូវ ជាដាច់ខាត។

បន្ទាប់ពីបន្ថែម Source ដែលយើងបាន ណែនាំនៅ ខាងលើ នេះរួច អ្នកនឹងអាច ដំឡើង Tweak ឬ Theme ផ្សេងៗបាន ដោយរីករាយ។ ជាពិសេស Theme ឬ Tweak ខ្លះដែលយើង ណែនាំ អ្នកអាចដំឡើង បានភ្លាម បើសិនជាអ្នក ធ្លាប់បាន បន្ថែម Source នេះរួច។

  • ដោយ: Hong
  • 2:28 PM, 23 November
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ