បំណក​ស្រាយ​នេះ អាច​បញ្ចប់​សង្គ្រាម​រវាង​អ្នក​ប្រើ​ទូរស័ព្ទ iPhone ជាមួយ​ទូរស័ព្ទ Android បាន

រៀងរាល់ពេល យើងធ្វើការ ប្រៀបធៀបរវាង ទូរស័ព្ទ Android ជាមួយនឹង iPhone នោះ សង្គ្រាមពាក្យ សម្តីរបស់ អ្នកគាំទ្រ វេបសាយ Camboreport របស់យើង គឺតែងតែ កើតមានឡើង ហើយអ្នក ណាខុស អ្នកណាត្រូវ ក៏យើងមិនបាន ដឹងនោះទេ។ ជាការ ពិតណាស់ ដើម្បីបញ្ចប់ នូវសង្គ្រាម កុងមតិគ្នា ដែលតែងតែ លើកអះ អាងថា​ រវាងទូរស័ព្ទ Android មានដូចជា Samsung, Huawei, HTC, Sony … និងទូរស័ព្ទ iPhone មួយណា ល្អជាង មួយណានោះ យើងសូម ឆ្លៀត​ឱកាស ធ្វើការបកស្រាយ អោយបានខ្លី និងងាយស្រួល យល់បំផុត។

នេះគឺជាទូរស័ព្ទ iPhone

បំណក​ស្រាយ​នេះ អាច​បញ្ចប់​សង្គ្រាម​រវាង​អ្នក​ប្រើ​ទូរស័ព្ទ iPhone ជាមួយ​ទូរស័ព្ទ Android បាន

ទូរស័ព្ទនេះបានបង្កើតឡើង ដោយមាន គោលការណ៍មួយ គឺសាមញ្ញ ងាយស្រួល ប្រើប្រាស់ អាចបំពេញ មុខងារទូទៅ ដែលបាន កំណត់ អោយមាន ភាពរលូន បំផុត។ វាមានផ្ទាំង កម្មវិធី សំខាន់ៗមួយចំនួន ដែលយើង ប្រើប្រាស់ ជាប្រចាំ បង្ហាញ ទាំងអស់ នៅលើ Home Screen អាចអោយយើង បើកប្រើ បានយ៉ាងលឿន ហើយដំណើរការ ម៉ាស៊ីន និងដំណើរការ Software វាក៏រលូន ស៊ីគ្នា ខ្លាំងណាស់ដែរ។ ប្រសិនបើអ្នក ជាមនុស្ស ចូលចិត្ត អ្វីដែល លឿន មិនសាំញ៉ាំ និងត្រូវការ ទូរស័ព្ទ អាចបំពេញ មុខងារទូទៅ បានអោយ ល្អអត់ខ្ចោះ នោះ សូមជ្រើសរើស iPhone ចុះប្រាកដជា មិនខក បំណងឡើយ។

នេះគឺជាទូរស័ព្ទ Android

បំណក​ស្រាយ​នេះ អាច​បញ្ចប់​សង្គ្រាម​រវាង​អ្នក​ប្រើ​ទូរស័ព្ទ iPhone ជាមួយ​ទូរស័ព្ទ Android បាន

ទូរស័ព្ទ Android បង្កើតឡើង ដើម្បីអោយ យើងអាច បញ្ជាអោយ ធ្វើអ្វីក៏បាន ទៅតាមចំណង់ ចំណូលចិត្ត អ្នកប្រើប្រាស់ នីមួយ។ ដោយឈរលើ គោលការណ៍ ប្តូរតាម ចំណង់ចិត្ត (customization) ជាធំនោះ វាផ្តល់ ភាពងាយ ស្រួលខ្ពស់ ដល់អ្នក ប្រើប្រាស់ អាចជ្រើសរើស និងបង្កើតអ្វី ទៅតាមចិត្ត របស់គេ រៀងៗខ្លួន ទៅតាម លទ្ធភាព ដែលអ្នក អាចធ្វើបាន។ មិនថា Wallpaper, Theme, icon, ស្តាយ Font, Baseband, kernel ហើយថែមទាំង Rom ផងដែរ។ ហេតុដូច្នេះហើយ ទូរស័ព្ទ Android វាមានច្រើនម៉ូដ ច្រើនម៉ាក បង្កើតឡើង ដើម្បី បំពេញតម្រូវការ មនុស្ស ខុសៗគ្នា។ ប្រសិនបើអ្នក ជាមនុស្ សចង់បានអ្វី ដែលប្លែក និងបង្កើត ឡើងសម្រាប់ អ្នកតែ ម្តងនោះ គួរតែ ជ្រើសរើស ទូរស័ព្ទ Android ទៅប្រាកដជា មិនខុស បំណងឡើយ។

បំណក​ស្រាយ​នេះ អាច​បញ្ចប់​សង្គ្រាម​រវាង​អ្នក​ប្រើ​ទូរស័ព្ទ iPhone ជាមួយ​ទូរស័ព្ទ Android បាន

ហេតុដូច្នេះហើយ ការប្រៀបធៀបរវាង ទូរស័ព្ទ Android ជាមួយនឹង ទូរស័ព្ទ iPhone ដើម្បីរក មួយណាល្អជាង មួយណា គឺមិនមែន ជារឿង ត្រឹមត្រូវ ប៉ុន្មាននោះទេ ព្រោះអីវា បង្កើតឡើង ជាមួយនឹង មុខងារ ខុសគ្នា ផ្តល់បទ ពិសោធន៍ ខុសគ្នា។ ទូរស័ព្ទ iPhone វាអាចនឹង សាមញ្ញាបន្តិច ហើយ ព្រោះអីសូម្បី តែក្មេងអាយុ 3 ឆ្នាំក៏វា អាចចេះ ប្រើដែរ តែ Android វិញវាក៏មាន គុណវិបត្តិដែរ ពោលបើយើង មិនចេះប្រើ ស្ទាត់ទេ ឧបករណ៍ យើងនឹង ដើរយឺត រញ៉េរញ៉ៃ ប្រើមិនកើត ជាក់ជា មិនខាន។ ប្រៀបធៀបទូរស័ព្ទ Android ជាមួយទូរស័ព្ទ iPhone គឺដូច ប្រៀបធៀប ចង្កឹះ ជាមួយ ស្លាបព្រា អញ្ចឹង ដែលវា ប្រើសម្រាប់ ទទួលទាន អាហារ ដូចគ្នា ក៏ប៉ុន្តែ មានមុខងារ ខុសគ្នា។

បំណក​ស្រាយ​នេះ អាច​បញ្ចប់​សង្គ្រាម​រវាង​អ្នក​ប្រើ​ទូរស័ព្ទ iPhone ជាមួយ​ទូរស័ព្ទ Android បាន

ហើយនេះគឺជា Nokia 3310។ ប្រសិនបើអ្នក គ្រាន់តែចង់បាន ទូរស័ព្ទ​សាមញ្ញ កាន់ថ្ម បានយូរ និងមានភាព រឹងមាំនោះ សូមជ្រើសរើស យកវាចុះ ប្រាកដជា មិនខក បំណងឡើយ។

  • ដោយ: Vongthear
  • 2:44 PM, 23 November
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ