ចង់​អោយ​ទីតាំង Passcode អ្នក​មាន​រាង​មូល​បែប​នេះ​អត់? សាក​ល្បង​ជាមួយ ខេមបូ​ឥឡូវ​នេះ

សម្រាប់ប្រិយមិត្ត ដែលមាន បំណង​ចង់​ធ្វើ​ការ​ផ្លាស់​ប្តូរ ផ្ទៃអ៊ីនធើហ្វេស​នៃ​ទីតាំង Passcode លើ​ឧបករណ៍​របស់​ខ្លួន អាច​សាកល្បង​ជា​មួយ​នឹង ខេមបូ​បាន ដោយ​គ្រាន់​តែ​តម្លើង Tweak មួយប៉ុណ្ណោះ។

ចង់​អោយ​ទីតាំង Passcode អ្នក​មាន​រាង​មូល​បែប​នេះ​អត់? សាក​ល្បង​ជាមួយ ខេមបូ​ឥឡូវ​នេះ

Tweak នេះវាមានឈ្មោះថា Rotary Lock អាចដំណើរការលើ iOS 9 ហើយខណៈពេលនេះ ព្រោះវា​ទើប​នឹង​ចេញកំណែទម្រង់ថ្មី នៅលើ Source Biteyourapple។ វាក៏ធ្លាប់ជា Tweak មួយដែលមាន​ភាព​ល្បី​ល្បាញកាល ជំនាន់ iOS 8 ដែរ ហើយមកទល់ពេលនេះ ក៏នៅតែមានភាពពេញនិយមដដែល។

បញ្ជាក់៖ សម្រាប់មិត្តមិត្តអ្នកអាន ដែលមានបំណងចង់ធ្វើការតម្លើង Tweak នេះសូមធ្វើតាមការណែនាំ អោយបានត្រឹមត្រូវ ព្រោះប្រសិនបើមានបញ្ហាក្រុមការងារ យើងខ្ញុំមិនទទួលខុសត្រូវ សម្រាប់ប្រិយ​មិត្ត​ណា ដែលមិនបានធ្វើតាមការណែនាំច្បាស់លាស់នោះទេ។

តម្រូវការ

  • វាអាចដំណើរការគ្រប់ឧបករណ៍ ដើរដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ដល់ iOS 9
  • ឧបករណ៍របស់អ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច

វិធីតម្លើង

  • សូមចូលទៅកាន់ Cydia > Source > Edit > Add ដើម្បីបន្ថែម Source http://repo.biteyourapple.net
  • ប្រសិនបើអ្នកមាន Source រួចរាល់គ្រាន់តែធ្វើការ Refresh បានហើយ
  • ចូលទៅកាន់ Cydia > Search ស្វែងរក Rotary Lock និង តម្លើង រួច Respirng ជាករស្រេច
  • ក្រោយពេល Resrping រួចរាល់ អ្នកអាចចូលទៅកំណត់វាតាមរយៈ Settings ហើយសាកល្បង​មើល​ទីតាំង Passcode របស់អ្នកវានឹងផ្លាស់ប្តូរ ភ្លាម!!!
  • ដោយ: Meng
  • 3:03 PM, 23 November
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ