កម្មករជីកថ្លើមថ្ម ជាង ១០០នាក់បានស្លាប់ ដោយសារការបាក់ដី នៅប្រទេសមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ យ៉ាងហោចណាស់មនុស្ស ១០៤នាក់ បានស្លាប់ នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ដោយសារកម្ទេចកម្ទីដីអណ្តូងរ៉ែមួយកន្លែង ដែលបានបាក់រលំ ចូលទៅក្នុងខ្ទមរបស់កម្មករជីកថ្លើមថ្ម។ នេះបើយោងតាម ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសភូមា។

តាមសេចក្តីរាយការណ៏របស់កាសែត The Global New Light of Myanmar បានឲ្យដឹងថា ការរអិលបាក់ពំនូកដីកម្ពស់ប្រមាណ ៦០ម៉ែត្រនេះ បានកើតឡើងនៅវេលាម៉ោង ប្រមាណ ៣ ទាបភ្លឺ ​(ម៉ោងក្នុងស្រុក) ត្រូវនឹងថ្ងៃសៅរ៍ ទី២១ វិច្ឆិកា ស្ថិតនៅក្នុងតំបន់ Hpakant ភាគខាងជើងរដ្ឋកាឈីន នៃប្រទេសមីយ៉ាន់ម៉ា។ កាសែតនេះបានបន្តទៀតថា ខ្ទមចំនួន៧០ ដែលមានកម្មករកម្មការិនីកំពុងតែគេង ត្រូវបានកប់ក្នុងការរអិលបាក់ដីនេះ ហើយមានតែខ្ទម៥ ប៉ុណ្ណោះដែលបានគេផុតពីគ្រោះថ្នាក់។

នៅក្នុងខណ:ពេលនេះដែរ ក្រុមយោធាបាននិងកំពុងសហការជាមួយប្រជាជនក្នុងតំបន់ ខិតខំប្រឹងប្រែងធ្វើយ៉ាងណា ជួយសង្គ្រោះ និងស្វែងរកមនុស្សដែលបាត់ខ្លួនក្នុងការរអិលបាក់ដីនេះ។ ហើយបើតាមសេចក្តីរាយការណ៍ កាលពីថ្ងៃចន្ទនេះ បានឲ្យដឹងបន្ថែមថា មានមនុស្សជាច្រើននាក់ទៀត នៅតែបាត់ខ្លួនមិនទាន់រកឃើញនៅឡើយ ស្របពេលដែលចំនួនមនុស្សស្លាប់ បានកើនដល់យ៉ាងហោចណាស់ ១០៤នាក់ហើយ៕

កម្មករជីកថ្លើមថ្ម ជាង ១០០នាក់បានស្លាប់ ដោយសារការបាក់ដី នៅប្រទេសមីយ៉ាន់ម៉ា

កម្មករជីកថ្លើមថ្ម ជាង ១០០នាក់បានស្លាប់ ដោយសារការបាក់ដី នៅប្រទេសមីយ៉ាន់ម៉ា
កម្មករជីកថ្លើមថ្ម ជាង ១០០នាក់បានស្លាប់ ដោយសារការបាក់ដី នៅប្រទេសមីយ៉ាន់ម៉ា

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត