រដ្ឋសភា សម្រេចប្រគល់ ​សេចក្ដីព្រាងច្បាប់​​ សហជីព ជូនគណៈកម្មការជំនាញ​ ពិនិត្យ

ភ្នំពេញ៖ គណៈកម្មាធិការ អចិន្រ្តៃយ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃ ចន្ទ ទី ២៣ ខែ វិច្ឆិកានេះ បានសម្រេចប្រគល់សេចក្ដីព្រាងច្បាប់ស្ដីពី សហជីពជូន គណៈកម្មការនីតិកម្ម និងយុត្តិធម៌ពិនិត្យ ដោយសហការជាមួយគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី ហើយធ្វើរបាយការណ៍ត្រឡប់មកវិញ។

យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា បានឲ្យដឹងថា “អង្គប្រជុំ បានអនុម័តប្រគល់ សេចក្ដីព្រាងច្បាប់ស្ដីពី សហជីពជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យនិងសិក្សា ដោយសហការជាមួយគណៈកម្មការសុ ខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាវិញ “។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពមាន១៧ ជំពូក ៩១មាត្រា ត្រូវបានគណៈរដ្ឋមន្រ្តីបានអនុម័ត កាលពីថ្ងៃសុក្រទី១៣ វិច្ឆិកា ឆ្នាំ២០១៥ ខណៈសេចក្តីព្រាងច្បាប់មួយនេះ ៕