បើករថយន្ដ ទាំងស្រវឹង ជ្រុលទៅបុក ក្បាលថ្មពុះ ចែកទ្រូងផ្លូវ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់ រួមជាមួយមិត្ដភក្ដិ របស់ខ្លួន៤នាក់ផ្សេងទៀត បានបើករថយន្ដ ទាំងស្រវឹងទៅបុកក្បាលថ្ម ពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់ ហើយអ្នកជិះម្នាក់ក្នុងរថយន្ដ នោះ បានបោកផ្ទប់ទៅនឹងរថយន្ដបណ្ដាលឱ្យ រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យ ។

គ្រោះថ្នាក់ចរាចរណ៍ ដែលផ្ដើមចេញពី គ្រឿងស្រវឹងខាងលើនេះ បានកើតឡើងនៅ វេលាម៉ោង៤និង៣០នាទីទាបភ្លឺថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវលេខ ២៧១ ជិតមន្ទីរពេទ្យលោកសង្ឃ ក្នុងសង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក បង្កឡើងរថយន្ដ មួយគ្រឿង ម៉ាកស៊ីអវី ស៊េរីខ្ពស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-6900 ។

យោងតាមសេចក្ដីរាយការណ៍ពីសាក្សី បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើករថយន្ដតាមបណ្ដោយ ផ្លូវលេខ២៧១ លុះមកដល់ចំណុចកើតហេតុនោះ បានរេចង្កូត ទៅបុកក្បាលថ្មបែងចែកទ្រូងផ្លូវ បណ្ដាល ឱ្យបែកជាកង់ៗ ហើយផ្នែកខាងមុខរបស់ រថយន្ដក៏រងការខូចខាតផងដែរ ។

សាក្សីបានបន្ដថា ក្រោយកើតហេតុសមត្ថ កិច្ចមូលដ្ឋានបានចុះទៅជួយអន្ដរាគមន៍ ដោយ ស្ទូចរថយន្ដបង្កទៅរក្សា ទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយ ទុកពេលឱ្យម្ចាស់រថយន្ដចូលខ្លួនមកបង់ការ ផាកពិន័យតាមផ្លូវច្បាប់ ។

គួរកត់សម្គាល់ថា រូបភាពនៃការបង្ក គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តែងតែ កើតមានឡើងជារៀងរាល់យប់ ជាពិសេស ចាប់ពីម៉ោងរំលងអាធ្រាត្រដល់ទាបភ្លឺ ដែល ភាគច្រើនបំផុតនោះ អ្នកបើករថយន្ដទើប ចេញពីច្រៀងខារ៉ាអូខេ ឬរាំកំសាន្ដនៅក្នុង ក្លឹបជាដើម ៕

បើករថយន្ដ ទាំងស្រវឹង ជ្រុលទៅបុក ក្បាលថ្មពុះ ចែកទ្រូងផ្លូវ រងរបួសធ្ងន់ម្នាក់

បើករថយន្ដ ទាំងស្រវឹង ជ្រុលទៅបុក ក្បាលថ្មពុះ ចែកទ្រូងផ្លូវ រងរបួសធ្ងន់ម្នាក់

បើករថយន្ដ ទាំងស្រវឹង ជ្រុលទៅបុក ក្បាលថ្មពុះ ចែកទ្រូងផ្លូវ រងរបួសធ្ងន់ម្នាក់