ជ្រីបង្អួច១ផ្ទាំងធំ របស់សណ្ឋាគារ STAR KING ធ្លាក់ពីជាន់ទី៤ ចំផ្ទះប្រជាពលរដ្ឋ, ខណៈលើកមុន ធ្លាក់ញញួរ៥គីឡូក្រាម

ភ្នំពេញ ៖ បេតុងជ្រីបង្អួច១ផ្ទាំងធំ ទម្ងន់ជិត១០០គីឡូ របស់សណ្ឋាគារ STAR KING ប្រវែងជាង១ម៉ែត្រ នៅជាន់ទី៤ សុខៗ ស្រាប់តែធ្លាក់ចុះមកក្រោម ចំពីរលើដំបូលបន្ទប់ជួល របស់ប្រជាពលរដ្ឋបន្លឺ សំឡេងយ៉ាងខ្លាំង តែសំណាងល្អ មិនចំមនុស្ស បណ្តាល រងបួស ព្រមទាំងមិនបណ្ដាលឲ្យ ខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ ។

ករណីនេះ បានបង្កឲ្យមាន ការភ្ញាក់ផ្អើលវេលាម៉ោង១១និង០០នាទី ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុច ផ្ទះលេខ១៦៨A សណ្ឋាគារ ស្តារឃីង ផ្លូវលេខ១០៥ ក្រុម១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

លោក ទា សុភា ត្រូវបានគេស្គាល់ថា ជាម្ចាស់ សណ្ឋាគារ STAR KING ភ្នាក់ងារយកព័ត៌មាន មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនមានលេខទូរស័ព្ទ សម្រាប់ធ្វើការទំនាក់ទំនងសុំ ការបំភ្លឺបានទេជុំវិញ ករណីធ្លាក់ជ្រីបង្អួច លើដំបូលផ្ទះរបស់ ប្រជាពលរដ្ឋ ខាងលើនេះ។

លោក លឹម សុខច័ន្ទ អាយុ៤៥ឆ្នាំ ជាម្ចាស់បន្ទប់ជួល ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញក្បែរ កន្លែងកើតហេតុ បានប្រាប់ ថាករណីធ្លាក់បេតុងជ្រីបង្អួច មួយផ្ទាំងធំនេះមិនមែន ជាលើកទី១ទេ សម្រាប់សណ្ឋាគារ (ស្តារឃីង) ដោយកន្លងមកក៏មានធ្លាក់ញញួរទម្ងន់៥គីឡូ១ដងទៅ២ដងរួចមកហើយ ប៉ុន្តែមិនត្រូវចំមនុស្ស នេះក៏ព្រោះតែការធ្វេសប្រហែស របស់បុគ្គលិក ឫម្ចាស់អូរតែល (ស្តារឃីង)។

ប្រជាពលរដ្ឋបានសំណូមពរ សុំឲ្យម្ចាស់ខុនដូរ (ស្តារឃីង) មានការរៀបចំឲ្យ បានត្រឹមត្រូវ ដើម្បីចៀសវៀងគ្រោះថ្នាក់ កើតឡើងនាពេលលើកក្រោយទៀត៕