តារា​សម្តែង និង​តារាចម្រៀង​ល្បីៗ​ជាច្រើន បានបង្ហាញ​ខ្លួន ក្នុង​កម្មវិធី SHOCK THE WORLD ភ្នំពេញ 2015

ភ្នំពេញ: តារា​សម្តែង និង​តារាចម្រៀង​ល្បីៗ​ជាច្រើន បានបង្ហាញ​ខ្លួន​នៅក្នុង​កម្មវិធី SHOCK THE WORLD បាន​មកដល់​ភ្នំពេញ​ហើយ វា​ជា​កម្មវិធី​ដ៏​អស្ចារ្យ​ដែល​កំពុង ប្រព្រឹត្តិ​ឡើង ជុំវិញ​ពិភពលោក ដើម្បី​ធ្វើការ​បង្ហាញ​ពី​ប្រវត្តិ​នៃ​ការ​វិវឌ្ឍន៍​របស់​នាឡិ​កា G-SHOCK​។

​កម្មវិធី SHOCK THE WORLD ភ្នំពេញ 2015 នេះ​ត្រូវបាន​ប្រ​ព្រឹ​តិ្ត​ឡើង​នៅ​មជ្ឈមណ្ឌល​កំសាន្ត EPIC ហើយ​កម្មវិធី​នេះ​ផងដែរ ក៏​ជា​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំឆ្នាំ របស់​អតិថិជន ដែល​និយម​ស្រលាញ់​នាឡិកា G-SHOCK និង BABY-G ក្នុងនោះ​ផងដែរ យើង​មាន​កិត្តិយស​ជាខ្លាំង​ដែលមាន​វត្តមាន​ដ៏​ធំធេង​របស់លោក Kikuo Ibe ដែលជា father of G-Shock និង​វត្តមាន​កំពូល​តារាចម្រៀង​ក្នុងប្រទេស​កម្ពុជា​លោក ឆន សុ​វណ្ណា​រាជ និង​កញ្ញា ឱក សុគន្ធ​កញ្ញា ចូលរួម​ផងដែរ​។

​លើសពីនេះទៅទៀត កម្មវិធី​ក៏មាន​ការដាក់​តាំង​បង្ហាញ​នូវ​ម៉ូត​នាឡិកា​ដែល​ច្នៃ​ជាពិសេស​ជាច្រើន​ដូចជា ការ​គូរ​នាឡិកា​យក្ស​ដោយ​វិចិត្រករ​ល្បីៗ ការសម្តែង​កង់​ហោះ និង​ក្តារ​ស្គី រួម​ជាមួយនឹង​ការចាក់​ភ្លេង​ពិ​រោះៗ ពី​ឌី​ជេ​ជាច្រើនរូប​។ ភ្ញៀវ​កិ​តិ្ត​យស​ទាំងអស់ ក៏មាន​ឱកាស​ឈ្នះ​រង្វាន់ G-SHOCK និង BABY-G ជាច្រើន​សន្ធឹកសន្ធាប់​ពី​ការចាប់​ឆ្នោត​ទៀតផង​៕​