មន្ត្រី​នគរបាល​ម្នាក់ឌុ​ប​ប្រ​ព​ន្ធ​ទៅ​វាយ​អ្នក​ជំពាក់​លុយ​ផ្អើល​ពេញរោងការ

ខេត្ត​កំពង់​ស្ពឺ ៖ ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ​ជា​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ឌុ​ប​ប្រ​ព​ន្ធ​​ទៅ​វាយ​អ្នក​ជំពាក់​លុយ​ផ្អើល​ពេញ​រោងការ​ ទីបំផុត​ត្រូវ​នគរបាល​ឃាត់ខ្លួន​យក​មក​ធ្វើ​កំណត់ហេតុ​តាម​នីតិវិធី​ច្បាប់​។

ករណី​ហិង្សា​លើ​អ្នក​ជំពាក់​ប្រាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​២២ ​វិច្ឆិកា ​២០១៥ ​នៅ​ចំណុច​ភូមិ​ម្កាក់​ ឃុំ​ធម្មតា​អរ ​ស្រុក​សំរោង​ទង​ ​​។ ​

ជន​ដៃ​ដល់​មានឈ្មោះ​ជី​ សុខ​ហាក់​ ភេទ​ស្រី ​អាយុ​៤១​ឆ្នាំ​ និង​ប្តី​ឈ្មោះ​ផូ ​ណ​ន ​អាយុ​៤១​ឆ្នាំ​ ជា​មន្ត្រី​នគរបាល​នៅ​ការិយាល័យ​វិក្រឹត្យការ​ខេត្ត ​មាន​ទីលំនៅ​ត្រពាំង​លាភ​ ឃុំ​ធម្មតា​អរ ​ស្រុក​សំរោង​ទង​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព