យុវជន​ម្នាក់​​ត្រូវ​ទ្វារ​ដែក​ទម្ងន់​ជាង​១​តោន​សង្កត់​លើ​របួសធ្ងន់ ​

​ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​​ត្រូ​​វ​ទ្វារ​ដែក​ទម្ងន់​ជាង​១​តោន​រលំ​សង្កត់លើបណ្តាល​ឱ្យ​​របួស​ធ្ងន់​ ​ខណៈ​​នាំ​បងប្អូន​ទៅ​ដេកចាំ​ចម្ការ​ធុ​រេន និង​សាវម៉ាវ​ឱ្យ​ថៅកែ​ម្នាក់ លុះ​ឃើញ​ទ្វារ​ធ្លាក់​កង់​មួយ​ចំហៀង​ក៏​យក​ឈើ​គាស់​ឱ្យ​ត្រង់ ទើបបណ្តាល​ឱ្យ​សង្កត់ពីលើ​រង​របួស​តែ​ម្តង ។

ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២២ ​វិច្ឆិកា ​២០១៥ ស្ថិត​នៅចំណុច​រមណីយដ្ឋាន​អាង​ជីងចក់ ក្នុងភូមិ​អូរ​ច្រា​លើ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ។

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ មានឈ្មោះ ហែម សា​រ៉​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កសិករ រង​របួស​ខ្ទាំ​ខ្លួនប្រាណ និង​ភ្លៅ​ធ្ងន់ធ្ងរ និង​ឈ្មោះ ហែម រ៉​ម អាយុ​១៩​ឆ្នាំ អត់រង​របួស ទាំង​ពីរ​នាក់​ជា​បងប្អូន​​គ្នា រស់នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​

    ​