ករណីបំផ្ទុះ នៅទីសក្ការបូជា យ៉ាស៊ូគូនី មិនទាន់ដឹង អ្នកស្លាប់ ឬរស់ប៉ុន្មានទេ

តូក្យូ៖ ករណីផ្ទុះមួយ បានកើតឡើងនៅ ទីសក្ការបូជាយ៉ាស៊ូគូនី ក្រុងតូក្យូ នៅព្រឹកថ្ងៃចន្ទនេះ ជាមួយនឹង ការខិតខំប្រឹងប្រែង របស់រថយន្តពន្លត់អគ្គីភ័យ ដើម្បីបាញ់ទឹកពន្លត់ទៅលើជញ្ជាំង បន្ទប់ទឹកសាធារណៈ ជាប់នឹងទីសក្ការៈបូជាដែលកំពុងលេបត្របាក់ដោយភ្លើងនោះ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបន្ដទៀតថា នៅក្នុងហេតុ ការណ៍អគ្គីភ័យនៅកន្លែងសក្ការបូជានេះ នៅមិនទាន់ដឹងថាមានមនុស្ស ប៉ុន្មាននាក់នៅ ទីនោះរងរបួស នោះទេ ដោយខាងសមត្ថកិច្ចកំពុងដាក់កម្លាំងរបស់អង្គភាពគ្រាប់ផ្ទុះ ដើម្បីស៊ើបអង្កេត បន្ដក្នុងករណីនេះ បន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យស៊ីនតូ ត្រូវបានប្រារព្ធឡើងនៅម៉ោង ១០ព្រឹកថ្ងៃចន្ទនេះ ដើម្បីគោរពបូជា ដល់បុព្វបុរសជប៉ុនចំនួន ២,៤លាននាក់ បានពលីក្នុងឧក្រិដ្ឋកម្មសង្គ្រាមកាលពីយូរលង់ មកហើយ នោះ៕