កូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធា ក្បែរព្រំដែន កូរ៉េខាងជើង ទាំងមិនខ្លាច មានបញ្ហាទៀត

សេអ៊ូល ៖ យោធារបស់ប្រទេស កូរ៉េខាងត្បូង បានរៀបចំ ធ្វើសមយុទ្ធយោធាជើងទឹក នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ នៅតាមបណ្តាកោះ ដែលស្ថិតនៅក្បែរព្រំដែន ជាមួយនឹងប្រទេសកូរ៉េខាងជើង។ នេះបើតាមការ ផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ។

បើតាមការសម្តី របស់មន្ត្រីយោធា កូរ៉េខាងត្បូងឲ្យដឹងទៀតថា យោធាបានចាប់ផ្តើមធ្វើ សមយុទ្ធដោយបាញ់គ្រាប់ ពិត ចាប់ពីវេលាម៉ោង ៤ រសៀលថ្ងៃចន្ទនេះ ដោយក្នុងនោះ គឺចាប់ផ្តើមដោយការបាញ់គ្រាប់កាំភ្លើងធំប្រភេទ K-9 នៅលើប្រជុំកោះ យ៉ុនព្យុង ដែលកូរ៉េខាង ជើងធ្លាប់បាញ់ប្រហារ កាលពីខែវិច្ឆិកា ឆ្នាំ ២០១០ កន្លងទៅនេះ (ជា ការរំឮកថ្ងៃបាញ់នោះ)។

ទោះបីជាយ៉ាងណាក៏ដោយ សមយុទ្ធខាងលើនេះ នៅមិនទាន់ដឹងថា នឹងត្រូវបញ្ចប់ពេលណានោះទេ។ តាមពិត គម្រោងរបស់យោធា គឺគ្រោងបាញ់នូវគ្រាប់មីស៊ីស ប្រភេទពហុ គោលដៅ ១៣០ មីលីម៉ែត្រ ផងដែរ ប៉ុន្តែ ដោយ សារអាកាសធាតុ អួរអាប់ ទើបផែនការនោះ ត្រូវផ្អាកបណ្តោះអាសន្នសិន ៕

កូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធា ក្បែរព្រំដែន កូរ៉េខាងជើង ទាំងមិនខ្លាច មានបញ្ហាទៀត