ជប៉ុន អូស្រ្តាលី ជំរុញឲ្យគ្រប់ភាគី មានការអត់ធ្មត់ ជុំវិញស្ថានភាពតានតឹង នៅសមុទ្រចិនខាងត្បូង

ស៊ីដនី៖ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ រាយការណ៍ឱ្យដឹងថា រដ្ឋមន្រ្តីការបរទេស និងការពារជាតិជប៉ុន និងដៃគូអូស្រ្តាលីរបស់ខ្លួន កាលពីថ្ងៃអាទិត្យម្សិលមិញ នេះបានជំរុញឲ្យគ្រប់ភាគីដែលពាក់ព័ន្ធ ក្នុងជម្លោះដណ្ដើមទឹកដីសមុទ្រចិនខាងត្បូង ត្រូវមានការអត់ធ្មត់ ស្របពេលដែលស្ថានភាព ក្នុងតំបន់នោះកំពុងមានសភាពតានតឹង។

សេចក្ដីថ្លែងការណ៍មួយ បានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សា ២បូក២ នៅក្នុងទីក្រុងស៊ីដនី សមាជិកគណរដ្ឋមន្រ្តី បានសម្ដែងពីការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញស្ថានភាព នាពេលបច្ចុប្បន្ន នៅសមុទ្រចិនខាងត្បូង ដោយអំពាវនាវដល់គ្រប់ភាគីក្នុងជម្លោះ អត់ធ្មត់ឲ្យបានច្រើន។

នៅក្នុងកិច្ចពិភាក្សា ២បូក២ នោះរួមមាន រដ្ឋមន្រ្តីការបរទេសជប៉ុនលោក គីស៊ីដា និងរដ្ឋមន្រ្តីការពារជាតិ លោក ណាកាតានី រួមទាំងរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ចូលី ប៊ីសប និងរដ្ឋមន្រ្តីការពារជាតិ លោក ប៉េណេ ដែលធ្វើជួបពិភាក្សាគ្នា ក្រោយស្ថានភាពតានតឹង នៅតែបន្ដកើនឡើងនៅតំបន់មានជម្លោះ ដណ្ដើមទឹកដីសមុទ្រចិនខាងត្បូង៕

ជប៉ុន អូស្រ្តាលី ជំរុញឲ្យគ្រប់ភាគី មានការអត់ធ្មត់ ជុំវិញស្ថានភាពតានតឹង នៅសមុទ្រចិនខាងត្បូង

  • ជប៉ុន អូស្រ្តាលី ជំរុញឲ្យគ្រប់ភាគី មានការអត់ធ្មត់ ជុំវិញស្ថានភាពតានតឹង នៅសមុទ្រចិនខាងត្បូង已关闭评论
  • 206 views
  • Hide Sidebar
    A+
Publish on:2015/11/23  Category:​អន្តរជាតិ