បំផ្ទុះ​គ្រាប់បែក​នៅ​មី​យ៉ាន់ម៉ា​សម្លាប់​មនុស្ស​៥​នាក់ របួស​៧​នាក់

​មី​យ៉ាន់​ម៉ា​៖​មនុស្ស​យ៉ាងហោចណាស់​៥​នាក់​បាន​ស្លាប់ និង​៧​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​មួយ​នៅក្នុង​រដ្ឋ​Chin​ភាគ​ខាងលិច​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ម៉ោងជាង​១០​យប់​ថ្ងៃអាទិត្យ ទី​២២ ខែវិច្ឆិកា​។ 

​តាម​ប្រភពព័ត៌មាន​ពី​អាជ្ញាធរ​បាន​និយាយថា មនុស្ស​ចំនួន​៥​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​៧​នាក់​ផ្សេងទៀត​បាន​រងរបួស ហើយ​បាន​បំផ្លាញ​រថយន្ត​ពីរ​គ្រឿង​និង​ម៉ូតូ​មួយគ្រឿង​នៅក្នុង​ហេតុការណ៍ បំផ្ទុះ​គ្រាប់បែក​បានកើត​ឡើង ។​

​      ក្រោយ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​សន្តិសុខ​ក្នុង​តំបន់​ត្រូវបាន​រឹត​ន្តឹ​ង ហើយ​អាជ្ញាធរ​ក្នុង​តំបន់​កំពុងបើក​ការស៊ើបអង្កេត​លើ​ករណី​បំផ្ទុះ​គ្រាប់បែក​នេះ​។ ទោះជា​យ៉ាងណា​គេ​នៅ​មិនទាន់​ដឹងថា ជា​ទង្វើ​របស់​ក្រុម​ណា​នៅឡើយ​ទេ​៕

បំផ្ទុះ​គ្រាប់បែក​នៅ​មី​យ៉ាន់ម៉ា​សម្លាប់​មនុស្ស​៥​នាក់ របួស​៧​នាក់