​អង់គ្លេស​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​ដើម្បី​កម្ចាត់​ក្រុម​ISIS

​ក្រុង​ឡុង​ដ៍​៖​រដ្ឋាភិបាល​អង់គ្លេស​បាន​ចំណាយ​ថវិកា​ប្រមាណ​៣០​ពាន់​លាន​ដុល្លារ​អាមេរិក បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ង​ថ្មី​ជាច្រើន​គ្រឿង ដើម្បី​ពង្រឹង​ផ្នែក​យោធា និង​ដើម្បី​ចូលរួម​វាយប្រហារ​ក្រុម​ISIS​នៅក្នុង ប្រទេស​ស៊ី​រី​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ BBC នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ 

​    ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អង់គ្លេស លោក George Osborne បានបញ្ជាក់​ឲ្យ​ដឹងថា យន្តហោះ​ចម្បាំង ដែល​ត្រូវ​ទិញ​នោះ​គឺ F35 ចំនួន ២៤​គ្រឿង ដែលជា​យន្តហោះ​ចម្បាំង​ដ៏​អស្ចារ្យ ហើយ​នៅ​ក្នុងនោះ​អង់គ្លេស​ក៏បាន​ទិញ​យន្តហោះ គ្មាន​មនុស្ស​បើក RAF ប្រមាណ ២០​គ្រឿង​ផងដែរ​៕ 

​អង់គ្លេស​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​ដើម្បី​កម្ចាត់​ក្រុម​ISIS