ម៉ន វីរៈ និង ​សែន រ៉ាដេត​ ចេញ​ទៅ​​បាងកក​​ស្អែក​ វ៉ៃ​ថ្ងៃ​​បុណ្យ​ខួប​ស្ដេច​ថៃ

ម៉ន វីរៈ និង ​សែន រ៉ាដេត​ ចេញ​ទៅ​​បាងកក​​ស្អែក​ វ៉ៃ​ថ្ងៃ​​បុណ្យ​ខួប​ស្ដេច​ថៃ

​អ្នក​ប្រដាល់​​ប្រភេទ​ទម្ងន់​ស្រាល ម៉ន វីរៈ​ ​និង​​ ​សែន រ៉ាដេត ​នឹង​ចេញ​ដំណើរ​ទៅ​ប្រកួត​​ក្នុង​កម្ម​វិធី​​បុណ្យ​ខួប​របស់​ស្ដេច​ថៃ​​​នា​ថ្ងៃ​​ទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​ ស្អែក​នេះ​តាម​រយៈ​​រថយន្ត​ឈ្នួល​​ ​សម្រាប់​ការ​ប្រកួត​ប្រភេទប្រដាល់​​​សេរី​​មិត្ត​ភាព​កម្ពុជា​-ថៃ​​នៅ​ទីក្រុង​បាងកក​​ប្រទេស​ថៃ។

 

  ម៉ន វីរៈ និង ​សែន រ៉ាដេត​ ចេញ​ទៅ​​បាងកក​​ស្អែក​ វ៉ៃ​ថ្ងៃ​​បុណ្យ​ខួប​ស្ដេច​ថៃកីឡាករ ម៉ន វីរៈ​

 

​តាម​ការ​ឲ្យ​ដឹង​ពី​កីឡាករ ម៉ន រីរៈ​​ មុន​នេះ​បន្តិច​ថា រូប​គេ​ព្រម​ទាំង​មិត្ត​រួម​ជាតិ​ សែន រ៉ាដេត នឹង​ចេញ​ដំណើរ​​ទៅ​ប្រទេស​ថៃ​នា​ថ្ងៃ​ស្អែក​នេះ​ ដោយ​​ឈប់​​សម្រាក​​នៅ​ខេត្ត​កោះកុង​មួយ​យប់​​ទើប​ចេញ​ដំណើរ​ទៅ​បន្ត​ទៀត​។ ថ្លៃ​​ធ្វើ​ដំណើរ​មាន​លោក យុទ្ធ ភូថង អ្នក​ដឹកនាំ​ឲ្យ​ទៅ​ប្រកួត​ជួយ​​ចំណាយ​​ ក្រោយ​ពេល​ទៅ​ដល់​ច្រក​ព្រំដែន​កម្ពុជា-​ថៃ​ នឹង​មាន​អ្នក​​​មក​ទទួល​ដើម្បី​នាំ​ទៅ​ដល់​សង្វៀន​ប្រកួត។

 

​អ្នក​ប្រដាល់​រូប​នេះ​បន្ត​ថា ដៃគូ​ដែល​ជួប​គ្នា​លើ​សង្វៀន​ក្នុង​កម្មវិធី​ខាង​លើ​​នេះ​ជា​ជន​ជាតិ​ថៃ​​ ប៉ុន្តែ​រូប​គេ​មិន​ធ្លាប់​បាន​ដឹង​ពី​របៀប​វ៉ៃ​ ​ឬ​បច្ចេកទេស​ដៃ​គូ​របស់​ខ្លួន​ឡើយ។ ​រូប​គេ​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ប្រមាណ៦០០ដុល្លារ​អាមេរិក​ ដោយ​​​ប្រកួត​មិត្ត​ភាព​ធម្មតា​ប៉ុណ្ណោះ​ពោល​គឺ​គ្មាន​​​ដណ្ដើម​ខ្សែក្រវាត់​ឡើយ។

 

វីរៈ បន្ថែម​ថា ​ការ​ប្រកួត​ត្រូវ​តែ​​មាន​ទំនុក​ចិត្ត ​ទោះ​​មិន​ធ្លាប់​ដឹង​សមត្ថភាព​របស់​ដៃ​គូ​ក៏​ដោយ។ ​មុន​ពេល​ចេញ​ដំណើរ​ រូប​គេ​ក៏​បាន​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​សកម្ម​ ដើម្បី​​ត្រៀម​ខ្លួន​ប្រកួត​នា​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​ នឹង​​​ត្រឡប់​មក​កម្ពុជា​វិញ​នា​ថ្ងៃ​ទី២៩ ខែឆ្នាំ​ដដែល៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​