​ម៉ូដ​ខោអាវ​ក្មេងៗ​ Cute Cute ​មាន​នៅ​ Little Fairy

​ម៉ូដ​ខោអាវ​ក្មេងៗ​ Cute Cute ​មាន​នៅ​ Little Fairy

ហាង​ Little Fairy ​បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​​​​កាល​ពី​ថ្ងៃ​សុក្រ​ ទី​២០ ​វិច្ឆិកា​ កន្លង​ទៅ​ក្រោយ​បើក​​​លក់​សាកល្បង​​អស់​រយៈពេល​ ២ ​ខែ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​អតិថិជន។ ​

Little Fairy ​ជា​ម៉ូដ​សំលៀកបំពាក់​ក្មេង​ដែល​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ ​​ការ​បើក​សម្ពោធ​​លក់​ជា​ផ្លូវ​ការ​របស់​ហាង​គឺ​​​​ផ្ដោត​ជា​ពិសេស​ទៅ​លើ​​​​ម៉ាក​​សំលៀកបំពាក់​មួយ​នេះ។​​​ ​នៅ​ក្នុង​ហាង​អ្នក​អាច​រក​ជាវ​បាន​​​​សំលៀកបំពាក់​​ថ្មី​ៗ​​​​​​ ​Cute Cute​​ ពិសេស​សំលៀកបំពាក់​កុមារី។ ​​ក្រៅ​ពី​សំលៀកបំពាក់​កុមារី​ ​នៅ​ Little Fairy ​មាន​សម្ភារៈ​ផ្សេង​ទៀត​រួម​មាន​​ ស្បែកជើង ​បូ​ចង​សក់​​ និង​អាវ​ក្រៅ​​​របស់​កូន​តូចៗ​​​​អ្នក​អាយុ​ចន្លោះ​ពី ​៦ ​ខែ ​ដល់​ ​១០​ឆ្នាំ។

 ​ម៉ូដ​ខោអាវ​ក្មេងៗ​ Cute Cute ​មាន​នៅ​ Little Fairy

​អ្នក​នាង​ អ៊ុំ សុវត្ថិធីតា​ ​​​ម្ចាស់​ហាង​ខាង​លើ​​រៀបរាប់​​ថា ​​មូលហេតុ​ដែល​អ្នក​នាង​សម្រេច​បើក​ដំណើរការ​ហាង​មួយ​នេះ​គឺ​ដោយសារ​ដំបូង​ឡើយ​ពិបាក​រក​ខោអាវ​ឲ្យ​កូន​ខ្លួន​ឯង​ផ្ទាល់។ ​​ម្ចាស់​ហាង​រូប​នេះ​បញ្ជាក់​ដូច្នេះ៖ ​«ពី​ដំបូង​ខ្ញុំ​ទិញ​ ​សំលៀកបំពាក់​ម៉ាក​ Little Fairy ​នេះ​​​​នៅ​ថៃ​​​ឲ្យ​កូន​ខ្ញុំ​ស្លៀក ​ហើយ​ពេល​ស្លៀក​ឃើញ​ថា ​កូន​ស្រី​ខ្ញុំ​មាន​ផាសុកភាព​នឹង​វា​​មែន​ទែន។ ​​អីចឹង​ហើយ​បាន​ខ្ញុំ​កើត​គំនិត​ចង់​ ​នាំ​យក​ម៉ាក​ខោអាវ​ហ្នឹង​ចូល​មក​​ដើម្បី​ប្រើ​ខ្លួន​ឯង​ផង​ និង​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ឪពុកម្ដាយ​ផ្សេង​ទៀត​ដែល​មាន​កូន​តូចៗ​ដូច​ខ្ញុំ​ផង​ទិញ​យក​ទៅ​ប្រើ​ផង»។

​អ្នក​នាង​ធីតា​​​ឲ្យ​ដឹង​ថា ​រាល់​សំលៀកបំពាក់​​ដាក់​លក់​នៅ​ក្នុង​ហាង​ត្រូវ​បាន​នាំ​ចូល​ពី​ថៃ ​ចំណែក​សម្ភារៈ​ក្មេង​លេង​ផ្សេង​ទៀត​ត្រូវ​បាន​នាំ​ចូល​ពី​​​បារាំង ​និង​ហុងកុង​​​​។ ​រាល់​សំលៀកបំពាក់​ម៉ាក​ Little Fairy ​ត្រូវ​បាន​ធ្វើ​ឡើង​​​ពី​កប្បាស​មាន​ភាព​ទន់​ល្មើយ​​ងាយស្រួល​ពាក់​សម្រាប់​កុមារ។

​​​​​​​​​​នុង​ឱកាស​បើក​សម្ពោធ​លើក​ដំបូង​នេះ​ អតិថិជន​អាវ​រក​ទិញ​ខោអាវ​គ្រប់​ម៉ូដ​ក្នុង​តម្លៃ ​១៤​ដុល្លារ​ដូចៗ​គ្នា​ ​​​​​ហើយ​បើ​ទិញ​ចាប់​ពី​ ៣​ឈុត​នឹង​ទទួល​ការ​បញ្ចុះ​តម្លៃ​មក​ត្រឹម ​១១ ​ដុល្លារ។ ​​​​សម្រាប់​ស្បែក​ជើង​គឺ​ ១៣ដុល្លារ​ក្នុង​មួយ​គូ។

​ហាង​ Little Fairy ​ស្ថិត​នៅ​អគារ​លេខ​ ១០ ​ផ្លូវ​ ៥១ (ផ្លូវ​ប៉ាស្ទ័រ) ​​សង្កាត់​បឹងកេងកង១ ​ខណ្ឌ​ចម្ការ​មន​ រាជធានី​ភ្នំពេញ។ ​ទំនាក់ទំនង​លេខ​ទូរសព្ទ ​០១៧ ​៣៧៨ ​​៧២៣ ​ទំព័រ​ហ្វេសប៊ុក  https://www.facebook.com/littlefairyphnompenh/ ៕

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​