ក្រុម​និ​សិ​ត្ស​ស្រី​ក្លាហាន​ថតរូប​ស្រាត​ដើម្បី​ រកប្រាក់​ជួយ​សង្គមជាតិ​

Sanofi

​កាលពីពេល​ថ្មីៗ​នេះ​ពួក​និ​សិ​ត្ស​ស្រី​នៅក្នុង​ក្រុម​ប្រណាំងទូក​ចែវ​នៃ​សកល​វិទ្យាល័យ Warwick របស់ប្រទេស​អង់គ្លេស​បានធ្វើ​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជា​លើក​ទី​ពីរ ហើយក៏​ជា​រឿង​មួយ​ដែល​មិន​នឹកស្មាន​ដល់​ទេ​ថា ក្រុម​និ​សិ​ត្ស​ស្រី​ដែលមាន​គ្នា ១១​នាក់​ស្ថិតនៅក្នុង​វ័យ​ពី ១៨ ទៅ ២១​ឆ្នាំ​ហ៊ាន​ថតរូប​ស្រាត​ននលគក​ដាក់​នៅលើ​ប្រតិទិន​ដើម្បី​លក់ ហើយ​លុយ​ដែល​រកបាន​មកពី​ការលក់​ប្រតិទិន​នោះ​ពួកគេ​នឹង​បរិច្ចាគ​ទាំងអស់​ដើម្បី​ចូលរួមចំណែក​ក្នុង​កិច្ចការងារ​ជួយ​សង្គមជាតិ។

ក្រុម​និ​សិ​ត្ស​ស្រី​ទាំងនោះ​រំពឹងថា ប្រតិទិន​ដែល​បានដាក់​រូប​ស្រាត​របស់​ពួកគេ​ប្រាកដជា​រកបាន​ប្រាក់​លើសពី ១៨០០០​ដុល្លារ​អាមេរិក។​ នាង អេ​មី (Amy) អាយុ ២០ ​ឆ្នាំ​ជា​និ​សិ​ត្ស​ឆ្នាំ​ទី​បី​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ប្រវត្តិសាស្ត្រ ហើយក៏​ជា​អ្នករៀបចំ​កម្មវិធី​នេះ​ឡើង​បាន​រៀបរាប់​ឲ្យ​ដឹងថា “​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​កម្មវិធី​ថតរូប​ស្រាត​នេះ​មាន​វត្តមាន​ម្តងទៀត​នៅក្នុង​សកលវិទ្យា​ល័យ Warwick ដោយ​កាលពី​ឆ្នាំមុន​ពួកនាង​រក​ថវិកា​បាន​ជាង​១៨០០០​ដុល្លារ ហើយ​លើក​នេះ​ពួកនាង​រំពឹងថា នឹង​រកបាន​ប្រាក់​ច្រើន​ជាងនេះទៅទៀត​” ។​

កាលពី​ឆ្នាំមុន​ក្រុម​នារី​ប្រណាំងទូក​ចាវ​របស់​សកល​វិទ្យាល័យ Warwick ទាំងនេះ​បាន​ថតរូប​អាក្រាត កាយ​ម្តង​រួចមកហើយ​ដើម្បី​រកថ​វិការ​ផ្តល់​ទៅ​ឲ្យ​អង្គការ «Macmillan Cancer Support» ដែលជា​អង្គការ​ដ៏​ធំ​មួយ​ប្រចាំ​ប្រទេស​អង់គ្លេស​ក្នុងការ​ផ្តល់ជំនួយ​ដល់​អ្នក​ដែលមាន​ជំងឺមហារីក ប៉ុន្តែ​ទោះជា​យ៉ាងណា​លើកទីមួយ​នោះ​ពួកគេ​ត្រូវបាន​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​មហាជន​ដោយ​ពួកគេ​គិតថា នេះ​ជា​រឿង​អាសអាភាស​មួយ​ដែល​មិនគួរណា​ក្រុម​និ​សិ​ត្ស​ស្រី​ទាំងនោះ​ហ៊ាន​ធ្វើ​ទៅរួច។

​គួ​រំលឹកថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក្រុម​នារី​បាលឱប​នៅ​សកលវិទ្យា​ល័យ Oxford ប្រទេស​អង់គ្លេស​ក៏បាន​ថតរូប​ស្រាត​ដាក់​នៅលើ​ប្រតិទិន​ដូចគ្នា​ហើយ​ក្នុង​គោលបំណង​តែមួយ​ដូចគ្នា​ដែរ គឺ​រកប្រាក់​ដែល​រកបាន​ពី​ប្រតិទិន​ទាំងនោះ​នឹងត្រូវ​បរិច្ចាគ​ទៅ​ជួយ​ដល់​សង្គមជាតិ​របស់​ពួកគេ៕ កុសល


  

  



Related