នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក DMITRY MEDVEDEV ទស្សនា​ប្រាសាទ​នានា នៅ​តំបន់អង្គរ​

Sanofi

​នៅវេលា​ម៉ោង​១១ និង​១៥ នាទី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ នាយករដ្ឋមន្ត្រី​ប្រទេស​រុស្ស៊ី លោក Dmitry Medvedev បាន​ទស្សនា​ប្រាសាទ​ល្បីៗ​មួយចំនួន នៅ​តំបន់​អង្គរ​ខេត្តសៀមរាប​។ បន្ទាប់ពី​បានមក​ដល់​ប្រទេស​កម្ពុជា កាលពី​ល្ងាច​មិញ ហើយ​នៅវេលា​ថ្ងៃ​ត្រង់នេះ លោកនាយក​រដ្ឋមន្ត្រី​រុស្សី បានទទួល​ទាន​អាហារ ដែល​រៀបចំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និង​លោក ថោង ខុន មុននឹង​មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

តាម​កម្មវិធី​គ្រោងទុក លោក​ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ ( Dmitry Medvedev ) មក​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី ធ្វើ​ទស្សនកិច្ច​នៅ​ប្រាសាទ​នានា ក្នុង​ទឹកដី​ខេត្តសៀមរាប ដូចជា​ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និង​ប្រាសាទអង្គរវត្ត​ជាដើម ហើយ​ល្ងាច​ទើប​មក​ទីក្រុង​ភ្នំពេញ​។​

​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់លោក Dmitry Medvedev នៅ តំបន់​អង្គរ​នាពេលនេះ បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាជន​កម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល​ក​ម្បូ​ជា​។​ព្រោះ​ប្រទេស រុ​ស៊ី ជា​ប្រទេស​មហា​អ​ណា​ចមួយ ហើយ​តាមរយៈ​នេះ គេ​សង្ឃឹមថា ភ្ញៀវ​ទេសចរណ៍​បរទេស ជាពិសេស​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​រុស្សី នឹង ស្គាល់​ប្រាសាទ​អង្គរ​របស់​កម្ពុជា កាន់តែច្បាស់​ថែមទៀត ពេលនោះ​ភ្ញៀវ​ទេសចរណ៍​បរទេស នឹង​មក​ទស្សនា​តំបន់​អង្គរ​កាន់តែច្រើន​ទ្វេរ​ឡើង​ថែមទៀត​៕ សុថា​ត់​


Related