​និស្សិត​​បៀ​ល​ប្រាយម្នាក់​​​ស្លាប់​​ដោយ​​សារ​​រថយន្ត​មួយ​គ្រឿង​បើក​វ៉ារថយន្ត​កុង​តឺន័រ​

ខេត្ត​ព្រះ​សីហ​នុ ៖ ​និស្សិត​សាលា​បៀ​ល​ប្រាយ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ពេញទំហឹងកាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២២ ​វិច្ឆិកា​ ​​២០១៥ ​នៅ​ចំណុចក្បែរ​ស្ថាន​នី​យ​ប្រេងPTT​ឃ្លាំង​លើ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​​១ ក្រុងព្រះសីហនុ​ ។

​​លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការ​រង​​ខេត្ត​ បាន​គូសបញ្ជាក់​ថា ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើ​ង​ដែល​បង្ក​ដោយ​រថយន្ត១​គ្រឿង​មិន​ស្គាល់​ម៉ាក ពាក់​​ស្លាក​លេខ​ព្រះ​សីហ​នុ​2A-3619 ធ្វើ​ដំណើរ​ពី​​ភ្នំពេញ​ទៅ​ខេត្តព្រះ​សីហនុ ​លុះ​មក​ដល់​ចំណុច​​កើត​ហេតុ​បាន​បើក​វ៉ារថយន្ត​កុង​តឺន័រ​​ក៏​​​ជ្រុល​ទៅ​បុកម៉ូតូ​១​គ្រឿង​ម៉ាក HONDA WAVE ​ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ1E -0362 បើកបរ​ដោយ​ឈ្មោះ គ្រី​ស សំ​អុល ភេទប្រុស អាយុ២៨​ឆ្នាំ ​ជា​និស្សិត​ឆ្នាំ​ទី​១​នៃ​សាកល​វិទ្យាល័យបៀ​លប្រាយ ​​ពេញ​ទំហឹង​បណ្តាល​​ឱ្យ​​ស្លាប់​​នឹង​កន្លែង​​ ​​ហើយ​រថយន្ត​បង្ក​​​បាន​​បន្ថែម​ល្បឿន​រត់​គេច​បាត់​ស្រមោល ៕