ក្តុកក្តួល! កូនកម្លោះ សុខចិត្តរៀបការ ជាមួយកូនក្រមុំសល់តែធាតុ ដើម្បីបញ្ជាក់ចិត្តស្មោះ (មានវីដេអូ)

តៃវ៉ាន់៖ បុរសដែលខកចិត្តខ្លាំងម្នាក់ សម្រេចចិត្តរៀបការជាមួយកូនក្រមុំ ដែលសល់តែធាតុ​ ដើម្បីបញ្ជាក់ចិត្តស្មោះ ព្រមទាំងការស្រលាញ់របស់ខ្លួន ចំពោះនាង។

ក្តុកក្តួល! កូនកម្លោះ សុខចិត្តរៀបការ ជាមួយកូនក្រមុំសល់តែធាតុ ដើម្បីបញ្ជាក់ចិត្តស្មោះ (មានវីដេអូ)
រូបភាពកូនកម្លោះនោះ កំពុងឱបធាតុប្រពន្ធចូលរួមពិធី

គេហទំព័របរទេសមួយ បានបង្ហាញឲ្យដឹងថា កូនកម្លោះម្នាក់ឈ្មោះថា Lai មកពីភូមិ Hsinchu នៃកោះតៃវ៉ាន់ បានសម្រេចចិត្តរៀបចំពិធីមង្គលការ ជាមួយកូនក្រមុំដែលសល់តែធាតុ បន្ទាប់ពីនាងលាចាកលោកទៅហើយនោះ ដើម្បីបញ្ជាក់ចិត្តស្មោះចំពោះនាង។

ម្យ៉ាងវិញទៀត បើទោះបីជាការរៀបការជាមួយធាតុនេះ ហាក់ដូចជាសកម្មភាពប្លែកពីគេក៏ដោយ តែកូនកម្លោះរូបនេះជឿជាក់ថា វាមិនទាន់ហួសពេលទេ ក្នុងការបង្ហាញក្តីស្រលាញ់ដ៏លើសលុបចំពោះមិត្តស្រី ដែលបានលាចាកលោកទៅហើយនោះ។ មិនតែប៉ុណ្ណោះនៅក្នុងពិធីនោះដែរ ពួកគេបានយករ៉ូបមង្គលការស្លៀកឲ្យកោដ្ឋរបស់នាង និងរៀបចំពិធីមង្គលដូចគូស្នេហ៍ទូទៅដែរ។

ជាការពិតណាស់ វាពិតជារឿងមួយ ដែលពិបាកទប់អារម្មណ៍ណាស់ នៅពេលកំពុងប្រារព្ធពិធីនោះ ទាំងកូនកម្លោះក៏ដូចជាភ្ញៀវចូលរួម ស្ទើរតែស្រក់ទឹកភ្នែកគ្រប់គ្នា៕

ក្តុកក្តួល! កូនកម្លោះ សុខចិត្តរៀបការ ជាមួយកូនក្រមុំសល់តែធាតុ ដើម្បីបញ្ជាក់ចិត្តស្មោះ (មានវីដេអូ)

តោះ! ចង់ដឹងច្បាស់ពីពិធីនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត