ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ ក្រោយពី​ចាប់រំលោភ​នារី ដែលមាន​សតិ​មិន​គ្រប់​

​កំពង់ឆ្នាំង:  បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ឃាត់ខ្លួន បន្ទាប់ពី​ក្រុមគ្រួសារ​នារី​រងគ្រោះ  ដាក់ពាក្យ​ប្តឹង​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ ទៅលើ​នារី​ម្នាក់ ដែលមាន​សតិ​មិនសូវ​ល្អ​។​

​ការឃាត់ខ្លួន​ជនសង្ស័យ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​អណ្តូង​ឬ​ស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​បានអោយដឹង​ស​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នេះ ឈ្មោះ ណៃ ធឿន ភេទ​ប្រុស អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ រីឯ​នារី​រងគ្រោះ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា​។​

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​របស់​នារី​រងគ្រោះ ដែលមាន​គ្នា​ពី ៤ ទៅ ៥ នាក់ ព្រោះ​ពួកគេ​ជា​មិត្តភក្តិ និង​ស្គាល់​ឪពុក​នារី​រងគ្រោះ​។ ការផឹកស៊ី​បានអូសបន្លាយ​ពេល រហូតដល់​ម៉ោង​ប្រមាណ​ជាង ៩​យប់ ទើប​ឪពុក​នារី​រងគ្រោះ បាន​ជូន​មិត្តភក្តិ ដែល​ផឹក​ជាមួយ​ទៅផ្ទះ នៅតែ​ជនសង្ស័យ​ម្នាក់​ប៉ុណ្ណោះ ដែល​មិនទាន់​ទៅ​។ ដោយ​ឃើញ​ឱកាសល្អ ជនសង្ស័យ​បាន​ល្បួង​នារី​រងគ្រោះ ទៅ​ជើងភ្នំ​ក្រោយ​ផ្ទះ ដោយ​ប្រាប់ថា អោយ​ជូនទៅ​យកលុយ​គេ​នៅ​ទីនោះ​។

​ពេលនោះ​នារី​រងគ្រោះ​បាន​បដិសេធ មិន​ព្រមទៅ​នោះទេ តែ​ជនសង្ស័យ បាន​ចាប់​អូស​ដៃ​ទៅក្នុង​ព្រៃ​ក្បែរ​ជើងភ្នំ និង​បានធ្វើ​សកម្មភាព​ចាប់រំលោភ រហូត​បានសម្រេច​តែម្តង​។​

​សមត្ថកិច្ច​បានអោយដឹង​បន្ថែមទៀតថា ពេល​បុរស​ជា​ឪពុក​មកដល់​ផ្ទះ​វិញ បាត់​កូនស្រី​មិនឃើញ ក៏​ដើររក និង​បាន​ប្រទះឃើញ​កូនស្រី​របស់ខ្លួន និង​ជនសង្ស័យ ដើរ​ចេញមក​ទាំងពីរ​នាក់​។ ពេលនោះ នារី​រងគ្រោះ បាន​ប្រាប់ថា​ឪពុក​ថា ជនសង្ស័យ​បាន​បាន​ចាប់រំលោភ​នាង ដោយ​សន្យាថា អោយ​លុយ តែ​អត់អោយ​ទេ​។ ពេលនោះ ឪពុក​នាង បាន​ប្តឹងទៅ​សមត្ថកិច្ច អោយ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។​

​ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ​មិនបាន​ឆ្លើយ​សារភាព​ឡើយ ប៉ុន្តែ​តាម​ការពិនិត្យ​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​សន្និដ្ឋានថា ជនសង្ស័យ​ពិតជា​បានធ្វើ​សកម្មភាព​ចាប់រំលោភ​នារី​រងគ្រោះ​ពិតប្រាកដ​មែន ហើយ​សមត្ថកិច្ច​បានក​សាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ ក្រោយពី​ចាប់រំលោភ​នារី ដែលមាន​សតិ​មិន​គ្រប់​

ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ ក្រោយពី​ចាប់រំលោភ​នារី ដែលមាន​សតិ​មិន​គ្រប់​