លី អ៊ី​វ៉ា​ធី​ណា ឡើង​ទម្ងន់ ព្រោះ​ឈប់​ខ្វល់​រឿង​ស្នេហា​

Sanofi

​មួយរយៈ​ចុងក្រោយ​នេះ តារាចម្រៀង​កញ្ញា លី អ៊ី​វ៉ា​ធី​ណា ក្រៅពី​បង្ហាញឱ្យឃើញ​នូវ​ភាពសប្បាយ​រីករាយ កញ្ញា​ក៏​ឡើង​ទំងន់​៤​គីឡូក្រាម​ផងដែរ​។ ភាពខុសប្លែក​ពី​ធម្មតា​នេះ ត្រូវបាន​អ្នក​ស្គាល់​នាង​មួយចំនួន​យល់ថា មកពី លី អ៊ី​វ៉ា​ធី​ណា សប្បាយចិត្ត ដោយ​អាជីព​សិល្បៈ​របស់​នាង​ឡើង​កូដ​ជាង​មុន​បន្តិច​នៅ​ចុងឆ្នាំ​នេះ ព្រោះ​ផលិតកម្ម ថោ​ន ចេញ​បទ​ចម្រៀង​ឱ្យ​នាង ចំនួន​ជិត​ដប់​បទ​ឯណោះ​។​

​ការយល់ឃើញ​នេះ ត្រូវបាន លី អ៊ី​វ៉ា​ធី​ណា ប្រាប់​ទាំង​ទឹកមុខ​ញញឹម​ថា ការដែល​នាង​ធាត់​ឡើង​ទម្ងន់​នេះ មិនមែន​មកពី​នាង​សប្បាយចិត្ត ព្រោះ​ការងារ​សិល្បៈ​ដំណើរ​ការល្អ​នោះទេ គឺ​នាង​សប្បាយចិត្ត ព្រោះតែ​នាង​មិនបាន​គិត​រឿង​ស្នេហ៍​ដូចពេលមុន​។​

​តារា​ស្រី​រូបនេះ បាន​បន្តទៀតថា ពេលនេះ​នាង​មាន​បុរស​សុំ​ស្រឡាញ់​ច្រើន​នាក់​ដែរ ប៉ុន្តែ​នាង​មិនបាន​ទទួលយក​អ្នកណាម្នាក់​ទេ ព្រោះ​នាង​គិតថា បុរស​ទាំងនោះ គ្មាន​អ្នកណា​មានចិត្ត​ស្មោះ​ទេ​។

​ដូច្នេះហើយ រឿង​ស្នេហា ចំពោះ​រូបនាង នៅពេលនេះ គ្មានអ្វី​សំខាន់ សម្រាប់​រូបនាង​ទៀត​ទេ គឺ​ចាំ​ដល់ពេល​នាង​រៀបការ​ចាំ​គិត នៅពេលនោះ​តែម្តង តែ​ពេលនេះ នាង​សុំ​មិន​យក​រឿង​ស្នេហា​ដាក់ខ្លួន​នាំឱ្យ​ឈឺក្បាល​ទៀត​ទេ​។​

​គួរ​បញ្ជាក់ដែរថា តារាចម្រៀង​កញ្ញា លី អ៊ី​វ៉ា​ធី​ណា ធ្លាប់​បរាជ័យ​រឿង​ស្នេហា​ជាមួយ​គូ​ដណ្តឹង​ម្តង​រួចមកហើយ ពោលគឺ​នាង​បាន​សិក្សា​ចិត្ត​គ្នា​អស់​រយៈពេល​រហូតដល់​ទៅជិត​១០​ឆ្នាំ តែ​ទីបំផុត​ចំណង​ស្នេហ៍​របស់​នាង នៅតែ​បែក​គ្នា​ទាល់តែ​បាន​៕ ប្រមាញ់ តារា

  

Related