ប្រតិបត្តិការមួយប្រាវ ឆក់យកជីវិត ពួកសកម្មប្រយុទ្ធ ៥៨នាក់ នៅអាហ្វហ្គានីស្ថាន

កាប៊ុល៖ យ៉ាងហោចណាស់ ក៏ពួកសកម្មប្រយុទ្ធ ៥៨នាក់ដែរ បានបាត់បង់ជីវិត នៅក្នុង ប្រតិបត្តិការបង្ក្រាប ដោយ យោធា នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ២៤ ម៉ោង មុននេះ។

នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីមហាផ្ទៃ ដែលស៊ិនហួ ដកស្រង់កាលពីព្រឹក ថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៥។

សេចក្តីថ្លែងការណ៍ខាងលើនេះ បានបញ្ជាក់ដូច្នេះថា “កងកម្លាំងការពារសន្តិសុខរបស់ អាហ្វហ្គានីស្ថាន ANSF បានបើកប្រតិបត្តិការបោសសម្អាត នៅទូទាំងប្រទេស ដែលបាន សម្លាប់ ក្រុមភេរវករ និង សត្រូវ ដែល គម្រាម កំហែងដល់សន្តិភាព នៅក្នុងប្រទេសអាស៊ី ខាងត្បូង មួយនេះ។ ប្រតិបត្តិការបានធ្វើឡើងនៅខេត្ត ណាងហ្គាហា គុនឌូស, កង់ដាហា, ផាកទីកា, និង ហែលមិនដ៍ ជាដើម។”

ដោយឡែកក្រុមតាលីបង់ ដែលទទួលរងនូវការវាយប្រហារខាងលើនេះ នៅមិនទាន់ចេញមុខ បកស្រាយ ឬ បង្ហាញ នូវការខូចខាតរបស់ខ្លួននៅឡើយទេរហូតមកដល់ពេលនេះ៕

ប្រតិបត្តិការមួយប្រាវ ឆក់យកជីវិត ពួកសកម្មប្រយុទ្ធ ៥៨នាក់ នៅអាហ្វហ្គានីស្ថាន