ក្រោយ​បញ្ចប់​វគ្គ​ផលិត​កុន​នៅ​ម៉ាឡេស៊ី វណ្ណ ស៊ីដារ៉ូ ​ត្រៀម​ដឹក​នាំ​ក្រុម​ទៅ​ចែក​អំណោយ​នៅ​កំពង់​ឆ្នាំង

ក្រោយ​បញ្ចប់​វគ្គ​ផលិត​កុន​នៅ​ម៉ាឡេស៊ី វណ្ណ ស៊ីដារ៉ូ ​ត្រៀម​ដឹក​នាំ​ក្រុម​ទៅ​ចែក​អំណោយ​នៅ​កំពង់​ឆ្នាំង

ក្រោយ​បញ្ចប់​វគ្គ​សិក្សា​ជំនាញ​ផលិត​កុន​នៅ​ប្រទេស​ម៉ាឡេស៊ី វណ្ណ ស៊ីដារ៉ូ នឹង​ដឹក​នាំ​សមាជិក​ក្រុម​យុវ​ផលិតករ​វ័យ​ក្មេង​ទាំង​អស់ ទៅ​ចែក​អំណោយ​ដល់​សិស្សានុសិស្ស​ចំនួន ៦៣៤ នាក់ នៅ​សាលា​បឋម​សិក្សា​សំរោង ក្នុង​សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង។

 

ក្រោយ​បញ្ចប់​វគ្គ​ផលិត​កុន​នៅ​ម៉ាឡេស៊ី វណ្ណ ស៊ីដារ៉ូ ​ត្រៀម​ដឹក​នាំ​ក្រុម​ទៅ​ចែក​អំណោយ​នៅ​កំពង់​ឆ្នាំង

 

កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​នៅ​ទីតាំង​ខាង​លើ ហើយ​ពួក​គេ​មាន​គោល​បំណង​ចូលរួម​ចែក​រំលែក​សេចក្ដី​ស្រលាញ់ និង​ស្នាម​ញញឹម​ដល់​ក្មេងៗ​ទាំង​នោះ តាម​រយៈ​​ការ​ផ្ដល់​ជំនួយ​ជា​សម្ភារៈ​សិក្សា។ នៅ​ក្នុង​ឱកាស​នោះ ប្រធាន​ក្រុម​ដដែល​អះអាង​ថា ក៏​មាន​ការ​ចាក់​បញ្ចាំង​ស្នាដៃ​ភាពយន្ត​ខ្លី​របស់​ក្រុម និង​ផលិតករ​វ័យ​ក្មេង​ផ្សេង​ទៀត ឱ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​ទីនោះ​បាន​ចូលរួម​ទស្សនា​ដោយ​សេរី​ផង​ដែរ។

 

វណ្ណ ស៊ីដារ៉ូ បញ្ជាក់​ទៀត​ថា ការ​ធ្វើ​សកម្មភាព​មនុស្សធម៌​ជា​បេសកកម្ម​ទី២​របស់​ក្រុម​នេះ បន្ទាប់​ពី​ការ​ផលិត​ភាពយន្ត​ខ្លី និង​ការ​លើក​ស្ទួយ​ស្នាដៃ​ភាពយន្ត​ខ្មែរ ស្រប​ទៅ​នឹង​ឈ្មោះ​ថា” Z-WAY Film Tour & Charity”។ ទោះ​បី​ជា​យ៉ាង​អតីត​ជយលាភី​កម្មវិធី”ពេជ្រ​កំពុង​ច្នៃ” រូប​នេះ​អំពាវនាវ​សុំ​ឱ្យ​មាន​ការ​ចូលរួម​ឧបត្ថម្ភ​ពី​សប្បុរសជន​បន្ថែម​ទៀត ដើម្បី​ពង្រីក​សកម្មភាព​សប្បុរសធម៌​កាន់​តែ​ធំ​ឡើង និង​អាច​ជួយ​ដល់​ជន​ក្រីក្រ​កាន់​តែ​ច្រើន​ដូច​គ្នា៕

 

ក្រោយ​បញ្ចប់​វគ្គ​ផលិត​កុន​នៅ​ម៉ាឡេស៊ី វណ្ណ ស៊ីដារ៉ូ ​ត្រៀម​ដឹក​នាំ​ក្រុម​ទៅ​ចែក​អំណោយ​នៅ​កំពង់​ឆ្នាំង

 

អត្ថបទ៖ សំ ជំនាញ