Kolo Toure មាន​គេ​សរសើរ​ច្រើន ​ពេល​មើល​វីដេអូ​នេះ

Kolo Toure មាន​គេ​សរសើរ​ច្រើន ​ពេល​មើល​វីដេអូ​នេះ

ក្រុម Manchester City បាន​បញ្ចេញ​វីដេអូ​ក្រៅ​ឆាក​ (ក្រៅ​សកម្មភាព​ប្រកួត) ក្នុង​ប្រកួត​ដែល​ក្រុម​នេះ​ចាញ់​ក្រុម​ភ្ញៀវ Liverpool ៤-១ កាល​ពី​យប់​​ថ្ងៃ​សៅរ៍។ សារព័ត៌មាន​នានា​បាន​ចាប់​អារម្មណ៍​​ខ្សែ​ការពារ​ Kolo Toure របស់ Liverpool ខ្លាំង​ជាង​គេ ពេល​បាន​មើល​វីដេអូ​​នេះ​រួច​ហើយ។

 

Kolo Toure មាន​គេ​សរសើរ​ច្រើន ​ពេល​មើល​វីដេអូ​នេះ

 

អតីត​កីឡាករ​របស់ Man City រូប​នេះ បាន​ទទួល​ការ​កោត​សរសើរ​ចំពោះ​សកម្មភាព​រួសរាយ​​​ ពេល​វិល​ទៅ​កាន់ Etihad Stadium ជា​ថ្មី ទាំង​នៅ​មុន​ការ​ប្រកួត និង​ក្រោយ​ការ​ប្រកួត។ រូប​គេ​បាន​រាក់ទាក់​មន្រ្ដី​ក្លិប​ រួម​ទាំង​ក្មេងៗ​ដែល​ត្រូវ​ដើរ​ចូល​ទីលាន​ជាមួយ​កីឡាករ​ផង​ដែរ។

 

Toure ដែល​បាន​ផ្លាស់​ប្ដូរ​ចូល​លេង​ចុង​ម៉ោង​ក្នុង​ប្រកួត​នោះ បាន​ញញឹម​ និង​ចាប់​ដៃ​គេ​គ្រប់​គ្នា​ រួម​ទាំង​ជំនួយ​ការ​គ្រូ​បង្វឹក Brian Kidd របស់​ក្រុម​ម្ចាស់​ផ្ទះ​ផង​ដែរ។ តោះ! ចង់​ដឹង​សកម្មភាព​របស់ Kolo Toure រួម​និង​កីឡាករ​របស់​ក្រុម​ទាំង​២​ នៅ​ក្រៅ​ទីលាន​ប្រកួត​យ៉ាង​ណា​នោះ សូម​មើល​វីដេអូ​ខាង​ក្រោម៖​​​​​

 

 

ចុចអាន៖ Klopp ​និយាយ​ពី​​អាការៈ​របួស​ Coutinho ​ក្រោយ​ឈ្នះ​ Man City

 

វីដេអូ៖ YouTube Manchester City FC