កម្ពុជា​ចាញ់​​ក្រុម​លេខ​២ ក្នុង​លីក​កំពូល​​វៀតណាម​ Hanio T&T ៣-១

កម្ពុជា​ចាញ់​​ក្រុម​លេខ​២ ក្នុង​លីក​កំពូល​​វៀតណាម​ Hanio T&T ៣-១

ក្រុម​កីឡា​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា បា​នប្រកួត​ចាញ់​​ក្រុម​លេខ២ នៃ​​លីក​កំពូល​វៀតណាម Hanio T&T ​ដោយ​លទ្ធផល ៣-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ អាស៊ាន-ចិន 2015 Yunnan, Asean International Football Open Tournament ដែល​ទើប​ចប់​កាល​ពី​មុន​នេះ​បន្តិុច។

 

កម្ពុជា​ចាញ់​​ក្រុម​លេខ​២ ក្នុង​លីក​កំពូល​​វៀតណាម​ Hanio T&T ៣-១ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

កម្ពុជា​ស្ថិត​ក្នុង​ពូលE មាន ៥​ក្រុម ដូច​ជា ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្រុម Hanio T&T របស់​ប្រទេស​វៀតណាម ក្រុម Lao Champa របស់​ប្រទេស​ឡាវ ក្រុម Baotou Nanjiao FC ក្នុង​លីក​ទី​៣ ចិន និង​ក្រុម Yunnan របស់​ម្ចាស់​ផ្ទះ។ ម៉ោង ៩​ព្រឹក​ស្អែក ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ចុង​ក្រោយ​ក្នុង​ពូលE ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ Yunnan។

 

កម្ពុជា​ចាញ់​​ក្រុម​លេខ​២ ក្នុង​លីក​កំពូល​​វៀតណាម​ Hanio T&T ៣-១

ក្រុម Hanio T&T 

 

ពាន​រង្វាន់ 2015 Yunnan, Asean International Football Open Tournament ធ្វើ​ឡើង​រយៈ​ពេល ១០​ថ្ងៃ​នៅ​ខេត្ត​យូណាន ប្រទេស​ចិន ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ វិបសាយ RootsBD របស់​ប្រទេស​បង់ក្លាដេស​បាន​បញ្ជាក់​ថា ម្ចាស់​ពាន​រង្វាន់​មិត្តភាព​នេះ​នឹង​ទទួល​បាន​ប្រាក់ ១២០០០​ដុល្លារ៕

 

កម្ពុជា​ចាញ់​​ក្រុម​លេខ​២ ក្នុង​លីក​កំពូល​​វៀតណាម​ Hanio T&T ៣-១

អត្ថបទ៖ គង់ វិសាល