បើករថយន្ត បត់មិនមើល បុកស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅស្រុកសំរោងទង

កំពង់ស្ពឺ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវេលាម៉ោង១១និង៣០នាទី លើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ ៤២-៤៣ ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ផ្លាក លេខភ្នំពេញ 2Q-2722 បើកបរដោយឈ្មោះ ឈុំ ប្រាក់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ ភូមិជើងដឹក ឃុំប្រាំយ៉ាង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ធ្វើដំណើរមក ពីទិសខាងលិច ទៅទិសខាងកើត មកដល់ចំណុច ខាងលើបានបុក ម៉ូតូ ១គ្រឿងម៉ាកហុងដា C125សេរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1G-1418 ។

សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមិនស្គាល់ ឈ្មោះនិងទីលំនៅ (ជិះគ្នា២នាក់) បានបើកម៉ូតូ ធ្វើដំណើរស្របទិសគ្នា ហើយបានបត់ឆ្លងផ្លូវ ពីទិសខាងត្បងទៅទិសខាងជើង ស្រាប់តែរថយន្តបយក ពេញមួយទំហឹង បណ្តាលអោយ អ្នកជិះម៉ូតូស្លាប់ម្នាក់ របួសធ្ងន់ម្នាក់  បញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្ត កំពង់ស្ពឺ ចំណែកអ្នកបើក រថយន្ត បានចុះរត់គេចខ្លួនបាត់។

 រថយន្តនិង ម៉ូតូខូចកំរិតស្រាល វត្ថុតាងទាំងពីរ យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកសំរោងទង ៕