នាយករដ្ឋមន្រ្តី រុស្ស៊ី ឌីមីទ្រី មេដវេដេវ ធ្វើដំណើរ មកដល់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញហើយ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃសហព័ន្ធរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ និងប្រតិភូអមដណើរ បានអញ្ជើញមក ដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញហើយ នៅវេលាម៉ោង៥និង២៤នាទីនាទីថ្ងៃចន្ទទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដើម្បីបន្តបំពេញទស្សនកិច្ចផ្លូវការ នៅរាជធានីភ្នំពេញ  បន្ទាប់បានអញ្ជើញទៅ ទស្សនាប្រាង្គប្រាសាទបុរាណ របស់កម្ពុជាក្នុងទឹកដីខេត្តសៀមរាប។

ដំណើរទស្សនកិច្ចជាលើកដំបូងជាប្រវតិ្ត មានរយៈពេលបីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ តបតាមការអញ្ជើញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងបំណងដើម្បីពង្រឹង និងពង្រីក បន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទំាងពីរ។

ទទួលដំណើរប្រតិភូនាយករដ្ឋមន្រ្តីនៃមហាអំណាចរុស្ស៊ី ដល់ព្រលានយន្តហោះ  មានលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ រដ្ឋមន្រ្តីឧស្សាហកម្មនិងសិប្បកម្ម លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

សម្រាប់កម្មវិធីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី នៃប្រទេសរុស្ស៊ី នឹងចូលទៅគោរព និងដាក់កម្រង ផ្កានៅវិមានឯករាជ្យ បន្ទាប់មកទៀតចូលគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្ការូបសំណាក់ព្រះបរមរតនកោដ្ឋ, ម៉ោងបន្ទាប់ទៀតអញ្ជើញទៅវិមានសន្តិភាពចូលរួមកិច្ចប្រជុំកំពូលរវាងនាយករដ្ឋមន្ត្រីកម្ពុជា-រុស្ស៊ី ក្រោយបញ្ចប់ កិច្ចប្រជុំនឹងមានពិធីជប់លៀងសាយភោជ ជាមួយគ្នាផងដែរ។

នៅម៉ោង ៦ល្ងាច លោកនឹងត្រឡប់ប្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP) ដើម្បីនិវត្តន៍ទៅកាន់ប្រទេស រុស្ស៊ីវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួល បាននៅថ្ងៃទី១៨ ខែវិច្ឆិកា បានឲ្យដឹងថា អំឡុងពេលទស្សនកិច្ច លោក ឌីមីទ្រី មេដវេដេវ នឹងជួបពិភាក្សាការងារ ផ្លូវការជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងធ្វើអធិបតីក្នុងពិធីចុះហត្ថលេខាលើ ឯកសារមួយចំនួនផងដែរ។

ឯកសារ ដែលនឹងចុះហត្ថលេខារួមមាន៖

ទី១.កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរព័ត៌មានសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេវកម្មរវាងអង្គភាព ស៊ីបការណ៍ ហិរញ្ញវត្ថុកម្ពុជា និងអង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុរុស្ស៊ី, ទី២.កិច្ចព្រមព្រៀង សហប្រតិបត្តិការ និងកិច្ចព្រមព្រៀង បំពេញបន្ថែមរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារសារព័ត៌មាន SPUTNIK, ទី៣.អនុស្សរណៈ នៃការយោគយល់គ្នារវាងវិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មាន SPUTNIK, ទី៤.កិច្ចព្រមព្រៀង ស្តីពីកិច្ច សហការ និងសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរួបរួមរុស្ស៊ី, ទី៥.អនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រុប្រឹក្សាអភិវឌ្ឍកម្ពុជា និងក្រសួងអភិវឌ្ឍសេដ្ឋកិច្ចសហព័ន្ធរុស្ស៊ី ស្តីពីការសម្រួល វិនិយោគទុក និងទី៦.លក្ខខណ្ឌប្រតិបត្តិរបស់ក្រុមការងារជាន់ខ្ពស់កម្ពុជា-រុស្ស៊ី ស្តីពីគម្រោងវិនិយោគ អាទិភាពរួម៕