ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ស្ទឹង​សៀមរាប ត្រូវបាន​អាជ្ញាធរ​រៀបចំ រយៈពេល ៣ ថ្ងៃ​

ខេត្តសៀមរាប: ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប រយៈពេល ៣ ថ្ងៃ នៅ​ថ្ងៃទី​២៤ ថ្ងៃទី​២៥ និង​ថ្ងៃទី​២៦​វិ​ច្ឆ​កា នៅតាម​បណ្តោយ​ស្ទឹង​សៀមរាប ត្រូវបាន​អាជ្ញាធរខេត្ត រៀបចំឡើង ដើម្បី​ទាក់ទាញ​អ្នកទេសចរ​។ ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ កាន់តែច្រើន​ថែមទៀត ឲ្យ​ចូលមក​កាន់​ខេត្តសៀមរាប ដែល​សំបូរ​ដោយ​ប្រាសាទបុរាណ​។​

​សូម​រម្លឹកថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤​វិច្ឆិកា នៅ​ឆ្នាំនេះ ត្រូវបាន​រាជរដ្ឋាភិបាល សម្រេច​ផ្អាក មិន​រៀបចំ​នៅមុខ​ព្រះបរមរាជវាំង​នោះទេ​។ ក៏ប៉ុន្តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានរៀបចំ​ពិធី​ជួបជុំ​កម្សាន្ត ការតាំងពិព័រណ៍​ផលិតផល ការប្រគំ​តន្ត្រី នៅ​កោះ​ពេជ្រ នៅមុខ​វត្ត​បទុម​វ​តី នៅ​ទីលាន​ប្រជាធិបតេយ្យ និង​នៅ​វត្តភ្នំ​៕​

ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ស្ទឹង​សៀមរាប ត្រូវបាន​អាជ្ញាធរ​រៀបចំ រយៈពេល ៣ ថ្ងៃ​