ករណីក្រុមចោរ ចូលប្លន់ផ្ទះ លក់ថ្នាំពេទ្យ នៅស្វាយរៀង មិនពាក់ព័ន្ធរឿង ជម្លោះដីធ្លីនោះទេ

ស្វាយរៀង ៖ មន្រ្តីអាវុធហត្ថខេត្តស្វាយរៀង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា ករណីចោរ មួយក្រុម ចូលបាញ់ប្លន់ផ្ទះអ្នកលក់ថ្នាំពេទ្យនៅកណ្តាលក្រុងស្វាយរៀង កាលពីព្រលប់ថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅ នេះ គឺជាករណីប្លន់ ជំរិតដោយមិនពាក់ព័ន្ធទៅនឹងរឿងគំនុំ ជម្លោះដីធ្លី ដូចដែលគេធ្វើការសន្និដ្ឋាន នៅជំហានដំបូង នោះឡើយ ។

មន្រ្តីកងរាជអាវុធហត្ថខាងលើ បានឲ្យដឹងបន្ថែមថា រហូតមកដល់ល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ជន សង្ស័យក្នុងបទប្លន់ប្រដាប់ អាវុធខាងលើ ដែលសមត្ថកិច្ចអាវុធហត្ថ ធ្វើការឃាត់ខ្លួនបានម្នាក់នោះ ត្រូវបានបញ្ជូន ទៅកាន់តុលាការហើយ រួម ទាំងមនុស្សចំនួន ៥នាក់ទៀត ដែលសមត្ថកិច្ចមានការសង្ស័យ តែក្រោយពីតុលាការ ធ្វើការសួរនាំរកឃើញថា មិន មានពាក់ព័ន្ធក្នុងបទល្មើសខាងលើ តុលាការក៏សម្រេចឲ្យវិលត្រឡប់ទៅផ្ទះវិញទៅ ដោយទុកតែម្នាក់ ដែលសមត្ថកិច្ចចាប់បាន ក្រោយកើតហេតុភ្លាមៗតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង ៦ល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ ស្ថិតនៅផ្ទះលក់ថ្នាំ ពេទ្យមួយកន្លែង នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានកើតករណីអំពើប្លន់ បាញ់ប្រហារមួយ ដែលបង្កឡើងដោយក្រុមជនសង្ស័យ មានគ្នាចំនួន ៣នាក់ ជិះរថយន្តម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ១គ្រឿង ។ ក្នុងនោះអំពើប្លន់ខាងលើនេះ ក្រុមចោរមិនបានយកទ្រព្យសម្បត្តិអ្វីទាន់នោះឡើយ ដោយសារតែម្ចាស់ ផ្ទះដឹងខ្លួន ធ្វើការតដៃប្រតាយប្រតប់គ្នា ជាមួយនឹងក្រុមចោរ តែមុននឹងរត់គេចខ្លួនក្រុមជនល្មើសបានធ្វើការបាញ់ ប្រហារទៅលើម្ចាស់ផ្ទះ បណ្តាលឲ្យរងរបួសចំនួន ២នាក់ ដែលទី១-ឈ្មោះ ឈួរ សុម៉ាលី ភេទប្រុស អាយុ ៤៧ឆ្នាំ ជាម្ចាស់ផ្ទះរងគ្រោះ បានរងរបួសត្រង់ស្មាខាងឆ្វេង និងទី២-ឈ្មោះ សុម៉ាលី រតនៈ ដែលជាកូនប្រុស រងរបួសត្រូវ កែងជើងខាងស្តាំ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈម្ចាស់ផ្ទះបើកទ្វារធ្វើការលក់ដូរធម្មតា ស្រាប់តែ មានរថយន្តកាមរីឆ្លាមពណ៌ខ្មៅ ១គ្រឿង បានបើកមកឈប់នៅពីមុខផ្ទះ ហើយជនសង្ស័យ ២នាក់ បានចុះទៅសួរ រកទិញថ្នាំពេទ្យ តែម្ចាស់ផ្ទះហាក់ដូចជាមានការសង្ស័យ ព្រោះសួររកទិញថ្នាំ ពេលសួរថា សម្រាប់មនុស្សចាស់ លេប ឬកូនក្មេងលេប គឺពួកគេឆ្លើយស្ទាក់ស្ទើរ ម្តងថា សម្រាប់មនុស្សចាស់ ម្តងថា សម្រាប់កូនក្មេង ហើយក្រោយ ពីដឹងថា ម្ចាស់ផ្ទះសង្ស័យជនល្មើសម្នាក់ ដែលនៅក្បែរជនរងគ្រោះ ក៏ដកកាំភ្លើងភ្ជង់ ស្រាប់តែជនរងគ្រោះតដៃ ប្រតាយប្រតប់ ចាប់ដៃជាប់ ហើយស្រាប់តែជនសង្ស័យទី២ ដែលឈរនៅខាងក្រៅដកកាំភ្លើងបាញ់តែម្តង ធ្វើឲ្យ ជនរងគ្រោះ ព្រលែងដៃចោរ ស្ទុះរត់ទៅអូសកូនតូចដែលរងរបួស ចូលទៅខាងក្នុងផ្ទះ ហើយក្រុមចោរក៏នាំគ្នារត់ ឡើងរថយន្តដើម្បីបើករត់គេចខ្លួន តែចូលបានតែម្នាក់ប៉ុណ្ណោះ អ្នកបើកក៏បើករថយន្តរត់បាត់ទៅ នៅសល់បក្ខពួក ម្នាក់ បានរត់ចេញពីកន្លែងកើតហេតុ ដើម្បីគេចខ្លួន ចៃដន្យមានមន្រ្តីអាវុធហត្ថស្លៀកពាក់ស៊ីវិលម្នាក់ ខណៈលឺស្នូរ គ្រាប់កាំភ្លើងក៏ជិះម៉ូតូចេញពីបន្ទាយក្បែរនោះ ក្នុងបំណងទៅត្រួតពិនិត្យមើលកន្លែងស្នូរគ្រាប់កាំភ្លើង ចៃដន្យជន សង្ស័យរត់មកដល់ ស្មានតែអ្នករត់ម៉ូតូឌុប ក៏ហៅជិះ ហើយមន្រ្តីអាវុធហត្ថក៏បានឈប់ឲ្យជិះ ក្រោយពីដឹងថា ជា ចោរប្លន់ ក៏បើកម៉ូតូសំដៅចូលទៅក្នុងបន្ទាយរបស់ខ្លួន ចាប់វ៉ៃខ្នោះតែម្តងទៅ ។ ក្រោយចាប់បានភ្លាមៗ ក្រោយពី សួរនាំជនសង្ស័យជំហានដំបូង សមត្ថកិច្ចបានដាក់ការសង្ស័យថា ករណីនេះអាចមិនមែនជាអំពើប្លន់ គឺជាករណី ស៊ីឈ្នួលបាញ់សម្លាប់មនុស្ស ដោយក្រុមឃាតក ត្រូវបានគេជួលឲ្យបាញ់សម្លាប់គ្រួសារជនរងគ្រោះ ដោយសារតែ ប្រពន្ធជនរងគ្រោះ គឺជាអ្នករកស៊ីគួកជេរដីធ្លីនៅក្នុងខេត្ត ហើយធ្លាប់មានជម្លោះលើមុខជំនួញនេះជាមួយអ្នកដទៃ ដោយជនល្មើស បានបង្វែរដានធ្វើជាករណីប្លន់ ដើម្បីបន្លំភ្នែកសមត្ថកិច្ច ។ តែក្រោយពីធ្វើការសួរនាំលំអិត ទើប ដឹងថា វាគឺជាករណីប្លន់ និងមានបំណងចាប់ជនរងគ្រោះ ជំរិតទារប្រាក់ ដោយមិនពាក់ព័ន្ធទៅនឹងករណីឃាតកម្ម ស៊ីឈ្នួលបាញ់សម្លាប់មនុស្សនោះឡើយ ហើយក្រុមជនសង្ស័យដែលរត់គេចខ្លួន ត្រូវបានបក្ខពួកគ្នាវាដែលសមត្ថ កិច្ចចាប់បាន សារភាពថា គឺជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពប្លន់ជាច្រើនលើកមកហើយ ដូចជាប្លន់នៅក្រុងបាវិតជា ដើម ៕

ករណីក្រុមចោរ ចូលប្លន់ផ្ទះ លក់ថ្នាំពេទ្យ នៅស្វាយរៀង មិនពាក់ព័ន្ធរឿង ជម្លោះដីធ្លីនោះទេ

ករណីក្រុមចោរ ចូលប្លន់ផ្ទះ លក់ថ្នាំពេទ្យ នៅស្វាយរៀង មិនពាក់ព័ន្ធរឿង ជម្លោះដីធ្លីនោះទេ

ករណីក្រុមចោរ ចូលប្លន់ផ្ទះ លក់ថ្នាំពេទ្យ នៅស្វាយរៀង មិនពាក់ព័ន្ធរឿង ជម្លោះដីធ្លីនោះទេ

ករណីក្រុមចោរ ចូលប្លន់ផ្ទះ លក់ថ្នាំពេទ្យ នៅស្វាយរៀង មិនពាក់ព័ន្ធរឿង ជម្លោះដីធ្លីនោះទេ