នៅ​ដើមឆ្នាំ​២០១៦ គ​.​ជ​.​ប នឹង​ប្រកាស​ទ្រព្យសម្បត្តិ​មន្ត្រី​ខ្លួន​ចាប់ពី​នាយកដ្ឋាន​ឡើងទៅ​

គជប៖ រូបភាពីហ្វេសប៊ុកគ.ជ.ប​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹង​ប្រកាស​ទ្រព្យសម្បត្តិ របស់​មន្ត្រី​គ្រប់រូប​ដែលមាន​ឋានៈ​ចាប់ពី​ប្រធាន​នាយកដ្ឋាន​ឡើងទៅ​។ តែ​ការប្រកាស​នេះ មិន​ធ្វើ​ឡើងជា​សាធារណៈ ឡើយ គឺ​គ្រាន់តែ​សរសេរ​របាយការណ៍​ស្តីពី​ទ្រព្យសម្បត្តិ​ទាំងនោះ ហើយ​ផ្ញើជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការអះអាង​របស់​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នាពេល​រសៀល​នេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​លើកឡើងថា បន្ទាប់ពី គ​.​ជ​.​ប បានរៀបចំ​មន្ត្រី​ថ្មី ព្រមទាំង​នីតិវិធី​រួចរាល់ នោះ​មន្ត្រី​ទាំងអស់​ចាប់ពី​ប្រធាន​នាយកដ្ឋាន​ឡើងទៅ នឹង​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យសម្បតិ្ត​របស់ខ្លួន ដោយ​ធ្វើ​ឡើងជា​រៀងរាល់​២​ឆ្នាំ​ម្តង​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​ការប្រកាស​នេះ គឺ​គ្រាន់តែ​ផ្ញើ​របាយការណ៍​ស្តីពី​ទ្រព្យសម្បត្តិ​ទាំងនោះ ទៅជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​មិន​ប្រកាស​ជា​លក្ខណៈ​បើក​ជំហរ​ទេ​។ សមាជិក គ​.​ជ​.​ប ទាំង​៩​រូប​បានប្រកាស​ទ្រព្យសម្បតិ្ត​របស់ខ្លួន​អស់ហើយ​។ នៅ​ដើមឆ្នាំ​២០១៦ យើង​នឹង​បន្ត​ប្រកាស​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ចាប់ពី​ប្រធាន​នាយកដ្ឋាន​ឡើងទៅ​»​។

​គោលបំណង​នៃ​ការប្រកាស​ទ្រព្យសម្បត្តិ​នេះ គឺ​ដើម្បី​ទប់ស្កាត់​ការ​រី​រាលដាល​នៃ​អំពើ​រលួយ​ក្នុង​ស្ថាប័ន គ​.​ជ​.​ប​។ លោក​អះអាងថា ពេលដែល មាន​របាយ​ណ៍​ស្តីពី​ទំហំ​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​គ្រប់រូប ពេលនោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ងាយស្រួល​ក្នុងការ​ស៊ើបអង្កេត ដោយ​ប្រៀបធៀប​រវៀង​ការកើនឡើង​នូវ​ទ្រព្យសម្បត្តិ និង​ប្រាក់បៀវត្ស​។ «​ប្រសិនបើ ទ្រព្យសម្បត្តិ​កើនឡើង​ច្រើន ពេលនោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​អាច​ដឹងថា តើ​ទ្រព្យសម្បត្តិ​ដែល​កើនឡើង លើសពី​ប្រាក់ចំណូល​នោះបាន​មកពី​ប្រភព​ណា​»​។  នេះ​ជា​បញ្ជាក់បន្ថែម​របស់លោក ហង្ស ពុទ្ធា​។​

​ជុំវិញ​បញ្ហា​នេះ​ផងដែរ គ​.​ជ​.​ប នឹង​កែប្រែ​សមាសភាព​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ របស់​ស្ថាប័ន គ​.​ជ​.​ប ឲ្យ​រួចរាល់ នៅ​ដើមឆ្នាំ​២០១៦ ។ សមាសភាព​នេះ អាច​ជ្រើសរើស ១​ឬ​២​រូប ពី​សមាជិក​ទាំង​៩​នៃ​គ​.​ជ​.​ប ព្រមទាំង​អគ្គនាយកដ្ឋាន និង​នាយកដ្ឋាន​ផ្សេងៗ​ទៀត​។ មន្ត្រី​ប្រឆាំង​អំពើពុករលួយ​នេះ ធ្វើការ​ជា​ចម្បង​លើ​ការផ្សព្វផ្សាយ​ពី​ច្បាប់ និង​ប​ញ្ហ​អំពើពុករលួយ​។ ជាងនេះទៅទៀត ក្រុមការងារ​នេះ មាន​តួនាទី​ទាក់ទង និង​ផ្ញើ​របាយការណ៍​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​លួ​យ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​អំពើពុករលួយ​ដែល​កើតឡើង​ក្នុង​ស្ថាប័ន គ​.​ជ​.​ប​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​