Lukaku ប្រកាស​លក់​ផ្ទះ ដោយសារ​ខ្លាច​ក្រុម​ភេរ​វករ​នៅ​ប៊ែ​ល​ហ្ស៊ិ​ក​

​ខ្សែប្រយុទ្ធ​របស់​ក្លិប Everton កីឡាករ Romelu Lukaku គ្រោង​លក់​ផ្ទះ​របស់ខ្លួន​ក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​ឲ្យ​បាន​ឆាប់​បំផុត ដោយសារ​មានការ​ភ័យខ្លាច​នឹង​អំពើ​ភេរវកម្ម​។ នេះ​បើ​យោងតាម​គេហទំព័រ dailymail ចុះផ្សាយ​នៅថ្ងៃនេះ​។​

 Lukaku បានបង្ហាញ​ឱ្យដឹងពី​គោលបំណង​របស់ខ្លួន​ក្នុង​ការលក់​ផ្ទះ​នេះ​ដោយសារ​វត្តមាន​ក្រុម​ភេរវ​ករ​នៅក្នុង​រាជធានី​ប៊ែ​ល​ហ្ស៊ិ​ក និង​សុវត្ថិភាព​គ្រួសារ​របស់គាត់​នៅ​ទីនោះ​។​

​សូមបញ្ជាក់ថា​កងកម្លាំង​ប្រដាប់អាវុធ​របស់​ប៊ែ​ល​ហ្ស៊ី​ក​កំពុងតែ​បើក​ការ​វាយឆ្មក់​ចំនួន​៦​កន្លែង​នៅក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​ល ដើម្បី​ស្វែងរក​ភេរវ​ករ​ពីររូប ដែល​ជាប់​ពាក់ព័ន្ធ​ការវាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​សុក្រ​ទី​១៣ ខែវិច្ឆិកា​។​
Lukaku ប្រកាស​លក់​ផ្ទះ ដោយសារ​ខ្លាច​ក្រុម​ភេរ​វករ​នៅ​ប៊ែ​ល​ហ្ស៊ិ​ក​
​ម្យ៉ាងទៀត សាលារៀន សកលវិទ្យា​ល័យ និង​រថភ្លើង​ក្នុង​ទីក្រុង ត្រូវ​បន្ត​បិទ​ដែរ ក្រោយ​មានការ​សង្ស័យថា ក្រុម​ភេរ​វករ​នឹង​វាយប្រហារ​ទីក្រុង​ព្រុ​ច​សែ​ល​។​

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​