ពលរដ្ឋ​អស់ជំនឿ​លើ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តរតនគិរី ខណៈ​លោក វង្ស សុក្រ​សេរី កាន់តំណែង​ជា​នាយ​ខណ្ឌ រដ្ឋបាល​ព្រៃឈើ​គ្មាន​ប្រសិទ្ធភាព​

​ខេត្តរតនគិរី​៖ ពលរដ្ឋ​អស់ជំនឿ​ចំពោះ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តរតនគិរី​ខណៈ​លោក វង្ស សុក្រ​សេរី ស្ថិតក្នុង​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ជិត​១​ទសវត្សរ៍​ទៅហើយនោះ​។ ព្រៃ​ការពារ​របស់​សហគម​ន៍ និង​ព្រៃ​ឧទ្យាន​វីរៈ​ជ័យ នៅតែ​ជា​គោលដៅ​កាប់បំផ្លាញ​ធ្វើ​ជំនួញ​ចែកចាយ​ក្នុងស្រុក និង​នាំទៅ​ប្រទេស​វៀតណាម ដែល​ប្រព្រឹត្តឡើង​ដោយ​ក្រុម​ឈ្មួញ​ដុះ​ស្លែ​យ៉ាង​សុខ​ស្រួល ។ រឿង​ដែល​គួរ​ឲ្យ​អស់សំណើច​រដ្ឋបាល​ព្រៃឈើ​ក្រោម​ការដឹកនាំ​របស់លោក វង្ស សុក្រ​សេរី នោះ​ដេកលក់​រហូតដល់​នាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​ក្រសួង​បញ្ជា​ឲ្យ​ចុះបង្ក្រាប បទល្មើស​ព្រៃឈើ​ដែល​កំពុង​កើតឡើង​នៅ​បណ្តោយ​ដង​ទន្លេ​សេសា​ន្ត​ស្ថិតក្នុង ឃុំ​កាឡា​ន់​ញ៉ៃ ស្រុក​វ៉ើ​ន​សៃ​ក្រុម​ឈ្មួ​ល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​យ៉ាង​គ​ក្រើ​កភូមិ​ទាំង​ថ្ងៃ​យប់​គគ្រឹកគគ្រេង​រថយន្ត ហើយ​មេព្រៃ​ខេត្ត និង​សង្កាត់​រួមទាំង​សមត្ថកិច្ច​ពាក់​ពន្ធ​មិន​បង្ក្រាប ដែល​គេ​សង្ស័យថា​ជាការ​ឃុបឃិត​ចែក​លាភសក្ការៈ​គ្នា​។​

​ក្រោយពី​ថ្នាក់លើ​ដាក់បទបញ្ជា​ឲ្យ​ចុះបង្ក្រាប គេ​បានឃើញ​ប្រតិបត្តិការ​ចុះបង្ក្រាប​បទ​ល្មើស​ខាងលើ​ទាំង​ញ៉ិម​ញ៉ុ​ម ធ្វើឡើង​នៅ​ម៉ោង​៣ និង​៤៤​នាទី​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា ធ្វើឡើង​សស្រាក់សស្រាំ ដឹកនាំ​ដោយ​ព្រះរាជ​អ​ជ្ញា​រង​លោក ម៉ម វណ្ណដា នាយរង​ខណ្ឌ លោក​ផាន់ ភឿន​, លោក ជា កុ​ណា​រា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ សហកា​ជាមួយ​កម្លាំង​នគ​បាល​មូលដ្ឋាន និង​កងរាជអាវុធហត្ថ​ស្រុក​ផងដែរ​។ ដោយ​រឹបអូស​ឈើ​ប្រណីត​ធ្នង់ និង​ឈើ​សុ​ក្រំ​ប្រហែល​១៥​ម៉ែត្រ​គួប និង​ច្រើន​ទីតាំង​ដែល​ពួក​ឈ្មួញ​បាន​ដឹកយក​មក​គរ​ទុក​បំ​រ៉ុង​ដឹក​បន្ត​ចូលក្នុង​ឃ្លាំង​ដ៏​ធំ​មួយ​នៅ​ចំណុច​ភូមិ​កា​ចូ​ន ឃុំ​កា​ចូ​ន ស្រុក​វ៉ើ​ន​សៃ របស់​មេខ្លោង​ឈ្មួញ​ឈ្មោះ ខន ដែល អ្នកភូមិ អះអាងថា​គេ​ប្រើ​ឈ្មោះ ក្រុមហ៊ុន​ហើយ​ប្រមូល​ឈើ​ពី​ព្រៃ​ផ្សេងៗ​ក្នុង​សហគមន៍ និង​មួយចំនួនធំ​ពី​ព្រៃ​ឧទ្យាន​ជាតិ​វីរ​:​ជ័យ​។​

អ្នកភូមិ​បាន​បន្តថា មេ​ឈ្មួញ​ឈ្មោះ ខន និង​គូកន​របស់​ពួកគេ​ជាច្រើន​អ្នក​ទៀត បានធ្វើ​សកម្មភាព​ដឹកឈើ​ក្នុង​មួយ​យប់ៗ មិន​ក្រោម ពី​១០ ទៅ​២០​គ្រឿង ហើយ​មិនដែល​ឃើញ​សមត្ថកិច្ច និង​ជំនាញ​នៅ​ទីនោះ​ចាត់វិធានការ​បង្ក្រាប​ឡើយ ។ ហើយ​ពួកគាត់​ថា មេព្រៃ​គ្រប់លំដាប់​តាំងពី​សង្កា​ត់ដល់​លោកនាយ​ខណ្ឌ វង្ស សុក្រ សេរី និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​តាំងពី​អភិបាលស្រុក​ដល់​អភិបាល​ខេត្ត​មិនបាន​ធ្វើការ​បង្ក្រាប​នោះទេ​ទើបតែ​ថ្ងៃនេះ​ស្រាប់​តែមាន​មេព្រៃ​មក​បង្ក្រាប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ ពលរដ្ឋ​បា​នព​ន្ល​យ​ពាក្យ​ថា សមត្ថកិច្ច​ចម្រុះ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​លែងមាន​ប្រសិទ្ធភាព​ក្នុងការ​បង្ក្រាប​ទៅហើយ ព្រោះ​បទល្មើស​ដឹកឈើ​ខុសច្បាប់​ធ្វើឡើង​ទាំងយប់​ទាំង​ថ្ងៃ ជួន​បាន​ក្លាយជា​អ្នកមើល​ផ្លូវ​ឲ្យ​ឈ្មួញ​ដឹកឈើ​ទៀតផង​៕ យក្ស​តូច​ ​

KA-23-11-2015-01 KA-23-11-2015-02 KA-23-11-2015-03