ក្រសួង​ធនធានទឹក​ប្រកាស​ឲ្យ​មានការ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ និង​វិស័យ​កសិកម្ម​ ខណៈ​កម្រិត​សីតុណ្ហភាព​កើនឡើង​

​តាម​ការ​ប្រកាស​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ នៅ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​រដូវប្រាំង​ឆ្នាំ​២០១៦​ខាង​មុខ​ ពិសេស​ក្នុង​ខែមេសា​ និង​ខែឧសភា​ អាកាសធាតុ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​មាន​សភាព​ក្តៅ​ហួតហែង​ សីតុណ្ហភាព​អតិបរមា​នឹង​កើន​ដល់​៤០-៤១​អង្សា​សេ​ និង​សម្រាប់​រដូវវស្សា​ឆ្នាំ​២០១៦​ អាច​នឹង​មក​ដល់​យឺត​ ហើយ​នៅ​ដើមរដូវ​មាន​ភ្លៀង​ធ្លាក់​តិច​ ។​

​ឯកឧត្តម​ លឹ​ម​ គាន​ហោ​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​ចុះហត្ថលេខា​នៅ​លើ​សេចក្តីជូនដំណឹង​លេខ​២៤៥០​ធ​ទ​ឧ​ ចុះ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ប្រកាស​សូម​ឲ្យ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​ដែនដី​ និង​សាធារណជន​ ចូលរួម​ថែរក្សា​ទឹក​ទុក​ឲ្យ​បាន​ល្អ​សម្រាប់​បម្រើ​ដល់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ក៏​ដូច​ជា​សម្រាប់​វិស័យ​កសិកម្ម​ ៕​

ក្រសួង​ធនធានទឹក​ប្រកាស​ឲ្យ​មានការ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ និង​វិស័យ​កសិកម្ម​ ខណៈ​កម្រិត​សីតុណ្ហភាព​កើនឡើង​