Q&A : ហេតុអ្វី​បានជា​គូស្នេហ៍​នាង​ខ្ញុំ គាត់​មាន​សិច​ពុះកញ្ជ្រោល​ខ្លាំង​ម្ល៉េះ ?​

Sanofi

សំណួរ ៖ នាង​ខ្ញុំ​មាន​កង្វល់​ចំពោះ​ឥរិយាបថ​ចម្លែកៗ​របស់​គូស្នេហ៍​នាង​ខ្ញុំ​ពេល​ពួកយើង​មាន​សិច​ជាមួយគ្នា ។ តាម​ធម្មតា​គូស្នេហ៍​របស់​នាង​ខ្ញុំ​ជា​មនុស្ស​គួរឱ្យ​ស្រឡាញ់ សុខភាព​រាបសា មើល​ទៅជា​បុរស​កក់ក្តៅ​តែម្តង ។ ប៉ុន្តែ​លុះដល់​ពេល​មាន​សិច​ជាមួយគ្នា គេ​ក៏​ប្តូរ​ចរិត ប្តូរ​ឥរិយាបថ ១៨០ ​អង្សា​តែម្តង ពោលគឺ​គេ​ចូលចិត្ត​ចាប់​កន្ត្រាក់ ហែក​សម្លៀកបំពាក់​រប​ស់​នាង​ខ្ញុំ ហើយ​ពេលខ្លះ​ចូលចិត្ត​ចាប់​នាង​ខ្ញុំ​ចង ឬ ខាំ​តាម​ផ្នែក​ផ្សេងៗ​លើ​រាងកាយ​របស់​នាង​ខ្ញុំ​ទៀត ។

ដំបូង​ឡើយ​នាង​ខ្ញុំ​គិតថា អាចជា​អារម្មណ៍​របស់គេ​ដែល​ចង់​បង្កើត​ភាព​ភ្ញាក់ផ្អើល ដល់​នាង​ខ្ញុំ​ដូច​ឈុត​ឆាក​ក្នុង​រឿង​ក្តៅ​សាច់ ប៉ុន្តែ​វា​មិនមែន​ដូច​ការគិត​របស់​នាង​ខ្ញុំ​ឯណា ព្រោះ​គេ​ធ្វើសកម្មភាព​បែបនេះ​រាល់ដង​ឱ្យតែ​ពេល​មាន​សិច​ជាមួយគ្នា រហូត​ទាល់តែ​ធ្វើឱ្យ​នាង​ខ្ញុំ​ចាប់ផ្តើម​មាន អារម្មណ៍​ខ្លាច ។ ដំបូងៗ​នៅពេល​គេ​ខាំ​នាង​ខ្ញុំ ហើយ​នាង​ខ្ញុំ​ប្រាប់​គេ​ថា​ឈឺ​គេ​ក៏​ឈប់ ឬ ពេលខ្លះ​ដែល​គេ​ចង​នាង​ខ្ញុំ​តឹង​ពេក ហើយ​នាង​ខ្ញុំ​ពិបាក​ក្នុង​ខ្លួន គេ​ក៏​ជួយ​ស្រាយ​ឱ្យ ប៉ុន្តែ​ឥឡូវនេះ​មើលទៅ​គេ​ដូចជា​លែង​ស្តាប់​អ្វីដែល​នាង​ខ្ញុំ​ប្រាប់​ទៀតហើយ បើ​ទុក​ណា​ជា​នាង​ខ្ញុំ​ស្រែកថា​ឈឺ​ប៉ុនណា​ក៏ដោយ ឱ្យតែ​គេ​បញ្ឆេះ​ម៉ា​សុីន​ហើយ​គឺ​លែង​ស្តាប់​អ្នកណា​ទាំងអស់ ។

ពេលនេះ​សូម​ប្រាប់​ត្រង់ៗ​ថា នាង​ខ្ញុំ​មិន​ចង់​មាន​សិច​ជាមួយ​គេ​ទៀតឡើយ ។ ប៉ុន្តែ​ពេល​ធម្មតា គេ​ជាម​នុស្ស​ដែលមាន​ភាពកក់ក្តៅ​គួរឱ្យ​ស្រឡាញ់​មិន​ចំពោះ​ថា​នៅ​ចំពោះមុខ​អ្នកដទៃ ឬ នៅតែ​ពីរ​នាក់​គឺ​គេ​មិនដែល​ធ្វើបាប ឬ សូម្បីតែ​និយាយស្តី​មិន​ពីរោះ​ដាក់​ខ្ញុំ​ក៏​គេ​មិនមែន​ដែល​ធ្វើ​ដែរ ។ នាង​ខ្ញុំ​ក៏​នៅតែ​ស្រឡាញ់​គេ ប៉ុន្តែ​បើ​មាន​បញ្ហា​សិច​គឺ​វា​ពិបាក​នៅ​ជាមួយគ្នា តើ​នាង​ខ្ញុំ​ត្រូវធ្វើ​ដូចម្តេច ?

ចម្លើយ ៖ បញ្ហា​របស់​អ្នក​អាច​បណ្តាលមកពី​គូស្នេហ៍​របស់​អ្នកមាន​អារម្មណ៍​រង​សម្ពាធ​ពី​បច្ច័យ​ច្រើនយ៉ាង​ដែល​នៅ​ជុំវិញ​ខ្លួនគេ ។ ការដែល​គេ​ត្រូវធ្វើ​ខ្លួន​ជា​បុរស​ដ៏​ល្អ​សែន​កក់ក្តៅ​គ្រប់ពេលវេលា អាចធ្វើ​ឱ្យគេ​ទទួល​អារម្មណ៍​ថា​រង​គំនាប​រង​សម្ពាធ​ទាល់តែ​ដល់ពេល​មាន​សិច​ក៏ដូចជា​ការ​ដោះ​សោ​សម្ពាធ​របស់គេ​ចេញ ហើយ​ជួនកាល​សកម្មភាព​អស់ទាំង​នេះ​ក៏​សម្តែង​ចេញ​តាម​ការគ្រប់គ្រង​របស់ គេ ។

ដូច្នេះ​ដំណោះស្រាយ​ដំបូង​គឺ​មុននឹង​មាន សិច​អ្នក​គួរតែ​ជួយ​ធ្វើយ៉ាងណា​ឱ្យ​គូស្នេហ៍​របស់​អ្នកមាន​អារម្មណ៍​ធូរស្បើយ​ល្ហើយ​ក្នុង​ឱ​រ៉ា​ឱ្យបាន​ច្រើន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន ហើយ​សាកល្បង ប្តូរ​ខ្លួនឯង​ឱ្យ​ឡើងមក​ធ្វើជា​អ្នកគ្រប់គ្រង​សកម្មភាព សិច​ដោយ​ខ្លួនឯង ធ្វើ​នូវ​អ្វី​ចូលចិត្ត​ម្តង​បន្តិចៗ​ឱ្យគេ​បានឃើញ​ម្តង​បន្តិចៗ ថា​អ្នកត្រូវការ​ឱ្យ​សិច ចេញមក​លក្ខណៈ​បែបនេះ ហើយក៏​អាច​សាកល្បង និយាយ​ជាមួយ​គូស្នេហ៍​របស់​អ្នក​ពេលណា​ដែល គេ​មាន​អារម្មណ៍ល្អ ឱ្យគេ​បានដឹងថា​អ្វីដែល​គេ​ធ្វើ​ដាក់​អ្នកនោះ ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ខ្លាច ។ ប៉ុន្តែ​បើ​គេ​នៅតែ​មិនអាច​គ្រប់គ្រង​ខ្លួនឯងបាន នាង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេ​ទ្យេ​ជំនាញ​ជាការ​ល្អ​ជាង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ៕

Related