វិធី​កម្ចាត់​ស្នាម​ខ្មៅ​លើ​កែងដៃ និង ជង្គង់​

Sanofi

​កែងដៃ និង ជង្គង់ គឺជា​ចំណុច​ទាក់ទាញ​មិនអាច​មើលរំលង​បានទេ ជាពិសេស​នៅពេល​ស្លៀកពាក់​វាល ឬ​ខើច​ខ្លី ហេតុនេះ​ស្ត្រី​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ស្បែក​បរិវេណ​នេះ​មិនឱ្យ​ក្រិន​ខ្មៅ​នោះទេ ។ តើ​អ្នកមាន​បញ្ហា​ទាំងនេះ​ដែរឬទេ​? ប្រសិនបើ​មាន សូម​សាកល្បង​វិធី​ងាយៗ​ដូចខាងក្រោម​៖

១.​ស្ករស ៖ អាច​ប្រើ​សម្រាប់​ខាត់​ស្បែក ដើម្បី ឱ្យ​ស្បែក​ប្រែជា​-​ស និង បាត់​ខ្មៅ​ក្រិន ដោយ​កម្ចាត់​កោសិកា​ចាស់​ធ្វើឱ្យ​ស្បែក​ខ្ចី​រលោង ថែមទាំង​មិនចាំបាច់​ចំណាយ​អស់​ច្រើន​ទៀតផង ។​​

វិធី​ប្រើៈ លាយ​ប្រេង​អូ​លីវ​ជាមួយ​ស្ករស​ឱ្យបាន ជា​ល្បាយ​ខាប់ៗ​សម្រាប់​ប្រើ​ខាត់​ស្បែក ។ គួរ​ខាត់​ឱ្យបាន ៥ នាទី ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ ។ បន្ទាប់ពី​ខាត់​ហើយ​គួរ​លាង​ចេញ​ដោយ​សាប៊ូលាងមុខ ។ វិធី​នេះ​ត្រូវអនុវត្ត ១ លើក ក្នុង ១ ថ្ងៃ និង ត្រូវ​ធ្វើជា​រៀងរាល់ថ្ងៃ រហូតដល់​ស្បែ​កលែង​ក្រិន​ខ្មៅ​ទើប​កាត់បន្ថយ​ត្រឹម ១ ដង ក្នុង ១ សប្តាហ៍​វិញ ។​

២.​ក្រូចឆ្មារ ៖ មាន​ប្រយោជន៍​ក្នុងការ​កែខៃ បញ្ហា​ស្បែក​ខ្មៅ​ស្រអាប់ ជម្រុះ​កោសិកា​ចាស់ៗ និង កាន់​តែមាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​ដល់​ការលូតលាស់​នៃ​កោសិកា​ថ្មីៗ ។​ 

វិធី​ប្រើ ៖ យក​ទឹកក្រូច​ឆ្មា​រលាប​ត្រដុស​ត្រង់​បរិវេណ​កែងដៃ និង ជង្គង់​ប្រមាណ ២ នាទី រួច​ទុក ចោល ២០ នាទី មុននឹង​លាង​ចេញ​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ ។ មួយវិញទៀត​អ្នក​អាច​ប្រើ​ទឹកឃ្មុំ​លាយ ជាមួយ​ទឹកក្រូច​ឆ្មារ​បានដែរ ។ គួរ​កុំ​ភ្លេច​ប្រើ​ក្រែ​ម​លាប​ពីលើ​ក្រោយពេល​ដុសលាង​ហើយ ។

៣.​ប្រេង​អាល់​ម៉ុង ៖ មានគុណ​ប្រយោជន៍​ជា ខ្លាំង​ចំពោះ​ស្បែក រួមទាំង​ការ​កម្ចាត់​ស្បែក​ខ្មៅ​ផងដែរ ។​

​វិធី​ប្រើ ៖ ប្រើ​ប្រេង​អាល់​ម៉ុង​ដុស​លើ​បរិវេណ​ស្បែក​ខ្មៅ​ប្រមាណ ៥ នាទី (​គួរ​កម្តៅ​ប្រេង​ឱ្យ​ក្តៅ​ឧណ្ហៗ​មុននឹង​ប្រើ​) ។ គួរ​ធ្វើឱ្យបាន ២ ដង ក្នុង ១ ថ្ងៃ នោះ​ក្នុង​រយៈពេល​មិន​ដល់ ១ សប្តាហ៍​ទេ អ្នក នឹង​សម្គាល់​ឃើញថា​ស្បែក​ប្រែជា​-​ស​ជាង​មុន ។ វិធី​ម្យ៉ាងទៀត គឺ​លាយ​ទឹកដោះគោ​ជូរ​ជាមួយ​ប្រេង​អាល់​ម៉ុង​ជា​ល្បាយ​ខាប់ៗ សម្រាប់​លាប​លើ​បរិវេណ​ជង្គង់ និង កែងដៃ និង ប្រើ​ទឹក​ត្រជាក់​សម្រាប់​លាង​ចេញ ។ វិធី​នេះ​គួរ​ធ្វើ ២ ដង ក្នុង ១ សប្តាហ៍​ហើយ​ធ្វើឱ្យបាន ២ ដង ក្នុង​មួយថ្ងៃ​៕ លក្ខិណា​


​ ​ ​ ​

Related