ឧត្ថម្ភាគចក្រយោធាអាម៉េរិក ធ្លាក់ស្លាប់មនុស្ស២នាក់ នៅកូរ៉េខាងត្បូង

សេអ៊ូល៖ ឧត្ថម្ភាគចក្រអាម៉េរិក១គ្រឿង បានធ្លាក់នៅខាងកើតប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃចន្ទនេះ ដោយបណ្តាលអោយអាកាសយានិក២នាក់ស្លាប់។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ រាយការណ៍នៅថ្ងៃចន្ទនេះ ។

ឧត្ថម្ភាគចក្រប្រភេទ AH-64 Apache បានធ្លាក់នៅម៉ោង៦ និង២០នាទី នៅលើផ្លូវក្នុងទីក្រុងវូនជូ នៃខេត្តយ៉ាងវុន។

សេចក្តីរាយការណ៍នានា ឲ្យដឹងថា អាកាសយានិកទាំងពីរ ត្រូវបានគេអះអាងថា បានស្លាប់។ ឧត្ថម្ភាគចក្រ បានឆាបឆេះពេលដែលវាធ្លាក់ចុះ និងខូចខាតទាំងស្រុង។

ប៉ូលីសនិងយោធា ព្រមទាំងអាជ្ញាធរពន្លត់អគ្គីភ័យ កំពុងស៊ើបអង្កេតឧប្បតិ្តហេតុនោះផងដែរ៕

ឧត្ថម្ភាគចក្រយោធាអាម៉េរិក ធ្លាក់ស្លាប់មនុស្ស២នាក់ នៅកូរ៉េខាងត្បូង

ឧត្ថម្ភាគចក្រយោធាអាម៉េរិក ធ្លាក់ស្លាប់មនុស្ស២នាក់ នៅកូរ៉េខាងត្បូង

  • ឧត្ថម្ភាគចក្រយោធាអាម៉េរិក ធ្លាក់ស្លាប់មនុស្ស២នាក់ នៅកូរ៉េខាងត្បូង已关闭评论
  • 350 views
  • Hide Sidebar
    A+
Publish on:2015/11/23  Category:​អន្តរជាតិ