អ.ស.ប អំពាវនាវឲ្យអូស្រ្តាលី គិតឡើងវិញ ស្តីពីគោលនយាបាយ​ ជនភៀសខ្លួន

អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក បាន គីមូន បានស្នើឲ្យនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Malcolm Turnbull ពិចារណាឡើងវិញនូវគោលនយោបាយសន្តិសុខព្រំដែន ប្រទេសអូស្រ្តាលី។ នេះបើតាមទូរទស្សន៍ប៊ីប៊ីស៊ី នៅថ្ងៃចន្ទនេះ។

លោក បានសម្តែងកង្វល់របស់លោក អំពីប្រត្តិបត្តិការអធិបតេយ្យព្រំដែន នៅឯកិច្ចប្រជុំដាច់ដោយឡែកមួយនៅឯកិច្ចប្រជុំកំពូលអាស៊ាន។

អូស្រ្តាលី បានបញ្ជូនអ្នកសុំសិទ្ធិជ្រកកោន ទៅកាន់មន្ទីរឃុំឃាំង និងបញ្ជូនពួកគេតាមទូក ត្រឡប់ទៅវិញ។

មន្រ្តីអ្នកនាំពាក្យលោក Malcolm Turnbull បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះនោះទេ។

យោងតាមសេចក្តីថ្លែងការណ៍របស់អ.ស.ប ឲ្យដឹងថា លោក បាន និងលោក Turnbull បានពិភាក្សាគ្នាលើប្រធានបទជាច្រើន រួមទាំងបញ្ហាបំរែបំរួលអាកាសធាតុ និងស៊ីរី។

លោក បានថ្លែងសង្កត់ធ្ងន់ទៅលើបញ្ហា ជនភៀសខ្លួន ដោយប្រើភាសាត្រង់ៗតែម្តង ដោយបានសម្តែង “កង្វល់” និង ស្នើឲ្យលោក Turnbull “ពិចារណាឡើងវិញ” នូវគោលនយោបាយនោះ៕

អ.ស.ប អំពាវនាវឲ្យអូស្រ្តាលី គិតឡើងវិញ ស្តីពីគោលនយាបាយ​ ជនភៀសខ្លួន