និស្សិត​សាលា​បៀ​ល​ប្រាយ​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ផឹកស៊ី​ត្រឡប់ទៅផ្ទះ​ត្រូវ​រថយន្ត​កុង​តៃ​ន័​រ បុក​ចំ​ពេញទំហឹង​អូស​ចម្ងាយ​៤៩​ម៉ែត្រ បាក់ដៃ​បាក់ជើង​គ្មាន​សល់ ស្លាប់​យ៉ាង​រន្ធត់​

​ខេត្ត​ព្រះសីហនុ​៖ និស្សិត​សាលា​បៀ​ល​ប្រាយ​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​ផឹកស៊ី សំដៅទៅ​ផ្ទះ ត្រូវបាន​រថយន្ត​កុង​តៃ​ន័​រ​បញ្ច្រាសទិស​គ្នា​វ៉ា​រថយន្ត​មួ​យគ​ញ​រឿង​ទៀត​បុក​ចំ​ពេញទំហឹង​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយសារ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ពេញទំហឹង អូស​ទាំង​មនុស្ស​ទាំង​ម៉ូតូ​ចម្ងាយ​៤៩​ម៉ែត្រ បាក់ដៃ​បាក់ជើង គ្មាន​សល់​កាល​ស្លាប់​ភ្លាមៗ​យ៉ាង​រន្ធត់​កាលពី​វេលា​ម៉ោង​២៣ និង​៣៥​នាទី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ចំណុច​ក្បែរ​ស្ថាន​នី​យ៍​ប្រេង PTT ឃ្លាំង​លើ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​ ​ ​

​យោងតាម​ប្រភពពី​លោក វរៈសេនីយ៍ឯក អ៊ី សុខា ស្នងការរង​ទទួលបន្ទុក​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ឈ្មោះ គ្រី​ស សំអុល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​សកល​វិទ្យាល័យ​បៀ​ល​ប្រាយ​បាន​ស្លាប់បាត់​បង់ជីវិត​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​ជិះ​ម៉ូតូ​ម៉ាក HONDA WAVE ផ្លាកលេខ​ព្រះសីហនុ 1E- 0362 ត្រឡប់​ពី​ស៊ីផឹក​ជាមួយ​មិត្តភក្តិ​ខណៈ កំពុងតែ​ជិះ​ម៉ូតូ​ម្នាក់ឯង​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏ត្រូវ​រថយន្ត​កុង​តៃ​ន័​រ​១​គ្រឿង​មិន​ស្គាល់​ម៉ាក ពាក់​ផ្លាកលេខ​ព្រះសីហនុ 2A-3619 បញ្ច្រាសទិស​គ្នា​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​បាន​ជ្រុល​មក​បុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពេញទំហឹង​អូស​ទាំង​មនុស្ស ទាំង​ម៉ូតូ​ចម្ងាយ ៤៩​ម៉ែត្រ ស្លាប់​ភ្លាមៗ បាក់ដៃ បាក់ជើង គ្មាន​សល់​។

​បើតាម​មិត្ត​រួម​សាលា​ម្នាក់​បាន​អះអាងថា​៖ ជនរងគ្រោះ​មុន​កើតហេតុ​ជនរងគ្រោះ​រួមជាមួយ​មិត្ត​ភ័​ត្តិ​ជាច្រើន​អ្នក​ផ្សេងទៀត បាន​ជួបជុំគ្នា​ក្នុង​កម្មវិធី​ផឹកស៊ី តាំងពី​ម៉ោងជាង​១៨​ព្រលប់​មក​ម្លេះ នៅឯ​ក្បែរ​កំពង់ផែ​ស្វ​យ័​ត្ន​ក្រុងព្រះសីហនុ​។ លុះ​ម៉ោង​ប្រមាណ​ជាង​២៣​យប់ កម្មវិធី​ផឹកស៊ី​ក៏បាន​បញ្ចប់ ហើយ​មិត្ត​ទាំងអស់ ក៏បាន​ចែកផ្លូវ​គ្នា​ទៅកាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន ។ ការ​បែក​គ្នា​មិនបាន​ប៉ុន្មាន​ផង ក៏មាន​សមត្ថកិច្ច​ទូរស័ព្ទ​ប្រាប់ថា​ជនរងគ្រោះ​ត្រូវបាន​រថយន្តបុក​ស្លាប់​ទៅហើយ​។​ ​សាកសព​ត្រូវបាន​កម្លាំង​ជំនាញ​ដឹក​យកទៅ​រក្សាទុក​នៅ​វត្ត​ក្រោម រងចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ រីឯ​វត្ថុតាង​ម៉ូតូ​១​គ្រឿង បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ជា​បណ្តោះអាសន្ន​៕ សមុទ្រ​ខៀវ​ ​

KA-23-11-2015-09 KA-23-11-2015-04 KA-23-11-2015-07 KA-23-11-2015-10 KA-23-11-2015-12 KA-23-11-2015-06 KA-23-11-2015-05