អសប៖ ក្នុង​រយៈពេល ២០​ឆ្នាំ គ្រោះមហន្តរាយ​ធម្មជាតិ​សម្លាប់​មនុស្ស​៦​សែន​នាក់

គ្រោះ​មហន្តរាយ​ធម្មជាតិ មិនថា ទឹកជំនន់ និង​ខ្យល់ព្យុះ បាន​សម្លាប់​មនុស្ស​ជាង​៦​សែន​នាក់ ក្នុង​រយៈពេល​២០​ឆ្នាំ​ចុងក្រោយនេះ។ នៅ​ថ្ងៃ​ចន្ទ ទី ២៣​វិច្ឆិកា នៅ​មួយ​សប្តាហ៍​មុន​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ បើក​ធ្វើ នៅ​ទីក្រុង​ប៉ារីស អង្គការ​សហប្រជាជាតិបាន​​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ប្រទេស​នៅ​ក្នុង​ពិភពលោក​ចាត់វិធានការ​បន្ទាន់ ដើម្បី​កាត់បន្ថយ​ការបាត់បង់​ជីវិត​មនុស្ស ដោយសារ​តែ​គ្រោះមហន្តរាយ​ធម្មជាតិ ដែលជា​លទ្ធផល​នៃ​​ការប្រែប្រួល​អាកាសធាតុ និង​ការឡើង​កំដៅ​នៃ​ផែនដី។