លោក សម រង្ស៊ី អះអាងថា កំពុងស្ថិតនៅទីក្រុងហុងកុង

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងស្ថិតក្នុងស្ថានភាព និរទេសខ្លួនដោយខ្លួនឯងនោះ នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បានអះអាងថា លោក កំពុងស្ថិត នៅក្នុងទីក្រុងហុងកុង។

លោក សម រង្ស៊ី បានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដ៏ពេញនិយមផ្ទាល់ខ្លួនរបស់លោកថា "ថ្ងៃនេះ ខ្ញុំនៅទីក្រុង ហុងកុង ក្នុងដំណើរឆ្ពោះទៅទ្វីប អឺ រ៉ុប ដើម្បីតាមដានកិច្ចការ សភាអឺ រ៉ុប នៅទីក្រុង ព្រុចសែល ប្រទេស ប៊ែលហ្សិក។ គេកំពុងតែរៀបចំ អនុម័តញត្តិមួយ ស្តីពីប្រទេសកម្ពុជា"។

ទោះជាយ៉ាងណា លោក សម រង្ស៊ី មិនបានព្រលយឲ្យដឹងទេថាតើ សភាអឺរ៉ុប នឹងអនុម័តញ្ញត្តិអ្វីស្តីពីកម្ពុជា នោះទេ៕

លោក សម រង្ស៊ី អះអាងថា កំពុងស្ថិតនៅទីក្រុងហុងកុង