សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមាន មោទនៈភាព ដែលឈរស្មើភាព ជាមួយសមាជិក អាស៊ាន និងសហគមន៍ អន្តរជាតិ

ភ្នំពេញ៖នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញ នូវវិដេអូនៅក្នុង នៃកិច្ចប្រជុំកំពូលអាស៊ាន នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលបានបង្អួតថា កម្ពុជាមាន មោទនៈភាព ងើបឈរបោះជំហានស្មើភាពជាមួយ ប្រទេសសមាជិកអាស៊ាន និងសហគមន៍អន្តរជាតិ។

នៅលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញវិដេអូ និងអត្តន័យយ៉ាងដូច្នេះថា៖ «យើង មានមោទនៈភាព ដែលកម្ពុជាបានងើបឈរ បោះជំហានស្មើភាព ជាមួយប្រទេសសមាជិកអាស៊ាន និងសហគមន៍ អន្តរជាតិ។ កម្ពុជានឹងកាន់តែរីកចម្រើនទៅព្រមគ្នា ជាមួយសហគមន៍អាស៊ាន ទាំងមូល ហើយនេះគឺជាគម្រូល្អ សម្រាប់អនាគតមេដឹកនាំកម្ពុជាទាំងអស់ ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកលូតលាស់ទៅមុខ ជាមួយប្រទេសជាមិត្តនៃសហគមន៍អាស៊ានទាំងមូល»៕