ស្នងការខេត្ត ព្រះសីហនុ បើកកិច្ចប្រជុំ ពង្រឹងបញ្ហា គ្រោះថ្នាក់ចរាចរណ៏ ផ្លូវទឹក ជាមួយម្ចាស់ អាជីវកម្ម

ព្រះសីហនុ : ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តមសេនីយ៏ទោ ជួន ណារិន្ទ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានបើកកិច្ចប្រជុំ ជាមួយកងកម្លាំងជំនាញរបស់ខ្លួន និងម្ចាស់អាជីវកម្មនៅក្នុងទឹក ដើម្បីជួយពង្រឹង បញ្ហាគ្រោះថ្នាក់ចរាចរណ៏ តាមផ្លូវទឹក តបតាមផែនការលេខ 043 ផក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥របស់ អគ្គស្នងការដ្ឋាននគរជាតិ ស្តីពីការបង្ការ និងទប់ស្កាត់ករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក។

កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួម ពី លោកស្នងការរង នាយ-នាយរងការិ.ចរាចរណ៍ផ្លូវទឹក ការិ.នគរបាល ទេសចរណ៍ លោកអធិការ នគរបាលក្រុង នាយនគរបាលប៉ុស្តិ៍ ព្រមទាំង មានការចូលរួមពី ម្ចាស់ផែទូកយន្ត  អាជីវករម៉ូតូទឹក អាជីវករដឹកជញ្ជូនភ្ញៀវទេសចរណ៍និងប្រជា នេសាទមួយចំនួនផងដែរ សរុបចំនួន 84នាក់ក្នុងនោះមានជនបរទេស២នាក់   ។

លោកឧត្តមសេនីយ៏ស្នងការ បានជំរុញឲ្យកម្លាំងនគរបាលពាក់ព័ន្ធទាំង ត្រូវរួមសហការជាមួយគ្នា ធ្វើយ៉ាង ណាកុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៏ តាមផ្លូវទឹក តាមរយ:ការរឹតបន្តឹងច្បាប់ និងការពន្យល់ អប់រំ ផ្សព្វផ្សាយជាដើម ឲ្យបានយល់ទាំងអស់គ្នា៕