មិន​ថា​ទារក​ទេ សូម្បី​មនុស្សពេញវ័យ​ក៏ត្រូវ​ការ​ទឹកដោះ​ដែរ​!

​ទឹកដោះ​ស្ត្រី ជា​អាហារ​ដ៏​សំខាន់​មួយ​សម្រាប់​ទារក​ដែល​ជំនួស​ឲ្យ​អាហារ​ផ្សេងៗ​ទៀត ដែល​នៅក្នុង​ទឹកដោះ​នោះ គឺ​សម្បូរ​ទៅដោយ​សារជាតិ​សម្បូរបែប​ដូចជា ទឹក សាច់ វីតាមីន និង​បន្លែ​គ្រប់​ប្រភេទ​ផងដែរ​។ យោងតាម​គេហទំព័រ បរទេសមួយ​ត្រូវបាន​គេ ប្រទះឃើញ​មនុស្សពេញវ័យ​ជាច្រើន​ទាមទារ​រក​ទិញ​ទឹកដោះ​សម្រាប់​ផឹក ប៉ុន្តែ​ពួកគេ​មិនអាច​រកបាន​ងាយៗ​នោះទេ​។ បើ​និយាយ​ពី​ទឹកដោះ​ម្តាយ​ពិតជា​មាន​អត្ថប្រយោជន៍​ដែល​យើង​គួរ​យល់ដឹង​។​

 

​តាម​ព័ត៌មាន​មួយ​បានបង្ហាញ​ពី​ការផ្លាស់ប្តូរ និង​ផ្តល់​មតិ​ពី​មហាជន ហើយ​ពួកគេ​បាន​ពិភាក្សា អំពី​អត្ថប្រយោជន៍​របស់​ទឹកដោះមនុស្ស ដោយមាន​អ្នកខ្លះ​ថា​វា​ល្អ​សម្រាប់​អ្នក​កើត​ជំងឺមហារីក ព្រោះ វា​អាចជួយ​ឲ្យ​ការរំលាយ​អាហារ​ដំណើរការ​ប្រសើរ និង​ធ្វើ​ឲ្យ​ភាព​សុំា​ក្នុង​សារពាង្គកាយ​របស់​មនុស្ស មាន​ភាពរឹងមាំ​ពេញលេញ រួមទាំង​មាន​សារធាតុ​អាហារូបត្ថម្ភ ប​ងើ្ក​ន​ថាមពល និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​នៅក្នុង​សារពាង្គកាយ​ផ្សេងៗ​ដំណើរការ​កាន់តែ​ប្រសើរ​ជាង​ការផឹក​ទឹកដោះគោ​។ ហើយ​ក៏មាន​អ្នកផ្តល់​គំនិត​មួយចំនួន​តូច​ថា​ផឹកទឹក​ដោះមនុស្ស​មាន​ប្រូតេអ៊ីន ទាប​ជាង​ទឹកដោះគោ និង​មាន​គ្រោះថ្នាក់​ដល់​សុខភាព នៅពេលដែល​បូម​យកចេញ មក​ក្រៅ​ទុក​រយៈពេល​យូរ​។​

 

​នៅក្នុង​ការ​គេហទំព័រ​ដដែល​នោះដែរ​បាន​បង្ហាញថា  បន្ទាប់ពី​ឃើញ​ការពិភាក្សា​ពី​អត្ថប្រយោជន៍​នោះ មាន​អ្នកខ្លះ​មានគំនិត​ចង់​ទិញ​ទឹកដោះមនុស្ស​យកមក​ផឹក និង​បាន​ជូនដំណឹង​ដល់​ស្ត្រី​ដែល​ចង់​មក​លក់​ទឹកដោះ គេហទំព័រ​របស់​ពួកគេ​នឹង​ផ្សព្វផ្សាយ​ឲ្យ​ប៉ុន្តែ​ពួកគេ​ត្រូវការ​អត្ត​ស​ញ្ញណ ច្បាស់លាស់​ទើប​អនុញ្ញាត​ឲ្យ​ដាក់​រូបភាព​ម្ចាស់​ទឹកដោះ និង​ឈ្មោះ​របស់គេ​នៅលើ​ការផ្សព្វផ្សាយ​។ ជាពិសេស​គេ​ត្រូវ​ពិនិត្យ​សុខភាព​ស្ត្រី ត្រូវមាន​សុខភាព​ល្អ និង​ហាម​មាន​ជំងឺ​ផ្សេង ដូចជា ជំងឺថ្លើម B, C, HIV ឬ​ជំងឺ​សាយ​ជាដើម​៕

មិន​ថា​ទារក​ទេ សូម្បី​មនុស្សពេញវ័យ​ក៏ត្រូវ​ការ​ទឹកដោះ​ដែរ​!មិន​ថា​ទារក​ទេ សូម្បី​មនុស្សពេញវ័យ​ក៏ត្រូវ​ការ​ទឹកដោះ​ដែរ​! មិន​ថា​ទារក​ទេ សូម្បី​មនុស្សពេញវ័យ​ក៏ត្រូវ​ការ​ទឹកដោះ​ដែរ​!