ម៉េង កែវពេជ្ជតា បកស្រាយ​រឿង​​មាន​ស្នេហា​ជា​មួយ មករា រដ្ឋ

ម៉េង កែវពេជ្ជតា បកស្រាយ​រឿង​​មាន​ស្នេហា​ជា​មួយ មករា រដ្ឋ

​តាំង​ពី​អ្នក​នាង​ម៉េង កែវពេជ្ជតា ចាប់​ដៃគូ​ច្រៀង​ជា​មួយលោក មករា រដ្ឋ មួយ​រយៈ​ចុង​ក្រោយ​នេះ  អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា មាន​ភាព​ស្និទ្ធស្នាល​​ប្លែក​​ជាង​ធម្មតា ទំនង​​កំពុង​តែ​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ​គ្នា។ ទោះ​បី​ជា​យ៉ាង​ណា ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​​លើក​ឡើងនេះ ​ត្រូវបាន​​តារា​ចម្រៀង​មេម៉ាយ​កូន២​​ម្នាក់​នេះ​ប្រកែកច្រាន​ចោល។

 

ម៉េង កែវពេជ្ជតា បកស្រាយ​រឿង​​មាន​ស្នេហា​ជា​មួយ មករា រដ្ឋ

 

អ្នក​នាង​ម៉េង កែវពេជ្ជតា បាន​បញ្ជាក់​ថា ទំនាក់​ទំនង​របស់​ខ្លួន​ជា​មួយ​លោក មករា រដ្ឋ​គ្រាន់​តែ​ដៃគូ​ច្រៀង​ក្នុង​ក្រុម​​​ប៉ុណ្ណោះ ព្រោះ​អ្នក​ទាំងពីរ​ឧស្សាហ៍​ចាប់​ដៃគូ​ច្រៀង​ជា​មួយ​គ្នា​មួយ​រយៈ​ចុង​ក្រោយ​នេះ។” ពី​មុនខ្ញុំ​ច្រៀង​ជា​មួយ​បង​ ណូយ វ៉ាន់ណេត តែ​ឥលូវ​ខ្ញុំ ភាគ​ច្រើន​ច្រៀង​ជា​មួយ​មករា ព្រោះ​បង​ណេត កាត់​នេះ​ឆ្ងាយ​​រវល់​ច្រើន ម្យ៉ាង​អាច​ថា​​គាត់​ស៊ី​​ថ្លៃ ហើយ​ម្ចាស់​កម្មវិធី​គេ​ត្រូវ​ការ​ឲ្យ​ខ្ញុំ​ច្រៀង​មាន​ដៃគូ ឃើញ​មករា គាត់​ចេះ​បទ​ពីដើម​ច្រើន ក៏​ចេះ​តែ​​យក​គាត់​ដើរ​ជា​មួយ​ទៅ អត់មាន​រឿង​ស្នេហា​អី​ទេ ” ។ ម្ចាស់​បទ”ផ្ញើរចិត្តនឹកតាមវិទ្យុ” ថ្លែង​​បញ្ជាក់។

 

 

តារា​ចម្រៀង​ស្រី​ល្បី​​ឈ្មោះ​ម្នាក់​នេះ​បាន​បន្ត​ទៀត​ថា រឿង​មហាជន​ឬ​សារព័ត៌មាន​ផ្គូផ្គង​ថា អ្នក​នាង​​មាន​ស្នេហា​ជា​មួយ អ្នកនេះ​អ្នកនោះ មិន​មែន​​ជា​រឿង​ថ្មី​ទេ ព្រោះ​ជា​រឿយៗ​នៅ​ពេល​ដែល​ឃើញ​​ ឧស្សាហ៍​ស្និទ្ធស្នាល​ជា​មួយ​គ្នា គឺ​ដឹង​​តែ​មាន​រឿង​ចុះ​​មិន​អត់​ឡើយ។

 

 

មុន​មាន​ការ​ផ្គូផ្គង​​ជា​មួយ លោក មករា រដ្ឋ អ្នក​នាង ម៉េង កែវពេជ្ជតា ធ្លាប់​ត្រូវ​បាន​សារព័ត៌មាន​ចា​ច្រើន​រាយការណ៍​ថា ធ្លាប់​មាន​​ទំនាក់ទំនង​ស្នេហា​ជាមួយ តារា​សម្ដែង ស៊ុក សុភា តែ​ក្រោយ​មក​ក៏ ស្ងាត់​ទៅ​វិញ ក្រោយ​ពី លោក ស៊ុក សុភា រៀបការ​ជា​មួយ អាណិកជន​ខ្មែរ​ម្នាក់​រស់​នៅ ប្រទេស​អូស្ត្រាលី។

 

 

ម៉េង កែវពេជ្ជតា បញ្ជាក់​​បន្ថែម​ថា រឿង​ជ្រើស​ដៃគូ​ជីវិត មិន​មែន​​អ្នក​នាង​បិត​ផ្លូវ​ ត្រឹម​នេះ​ទេ ពោល​គឺ​អ្នក​នាង នឹង​សម្រេច​ចិត្ត​នៅ​ពេល​ណា​​​មួយ​ជាក់​ជា​មិន​ខាន មិន​អាច​រស់​នៅ​តែ​ម្នាក់​ឯង​បាន​​ឡើយ ។  ម្ចាស់​បទ”ស្រលាញ់​បង​មិន​ស្ដាយ​ក្រោយ” រូប​នេះ​បាន​ដាក់​លក្ខខណ្ឌ​ថា បុរស​ដែល​អ្នក​នាង​ជ្រើស​ជា​គួរ​អនាគត ត្រូវ​បាន​ឋានៈ ​និង​ទ្រព្យធន​ប្រហាក់ប្រហែល​គ្នា៕

 

ម៉េង កែវពេជ្ជតា បកស្រាយ​រឿង​​មាន​ស្នេហា​ជា​មួយ មករា រដ្ឋ

ម៉េង កែវពេជ្ជតា បកស្រាយ​រឿង​​មាន​ស្នេហា​ជា​មួយ មករា រដ្ឋ

អត្ថបទ៖ ខុត សីហា