សញ្ញាប្រាប់ថា ស្វាមីរបស់អ្នក ត្រៀមខ្លួនយកកូន

អ្នកប្រាថ្នាចង់បានបុត្រ ប៉ុន្ដែអ្នកមិនប្រាកដក្នុងចិត្ដថា តើស្វាមីរបស់អ្នកមានចិត្ដដូចអ្នក ឬអត់នោះទេ។ ជំនួសឱ្យការ សាកសួរគាត់ដោយផ្ទាល់ ចូរត្រួតពិនិត្យមើលសញ្ញាទាំងនេះ ដែលនឹងប្រាប់អ្នកឱ្យដឹងថា តើគាត់ចង់ចាប់ផ្ដើមគ្រួសារ ថ្មីដែរ ឬអត់។ 
សញ្ញាប្រាប់ថា ស្វាមីរបស់អ្នក ត្រៀមខ្លួនយកកូន
គាត់មានស្ថេរភាពផ្នែកហិរញ្ញវត្ថុនៅពេលគាត់មានរបរចិញ្ចឹមជីវិតល្អ និងដំណើរការបានប្រសើរ នោះជាពេលវេលាដែលគាត់ចាប់ផ្ដើមគិត អំពីការមានបុត្រហើយ។ ចំពោះការមានកូន គឺចាំបាច់ខ្លាំងណាស់ សម្រាប់អ្នក ក្នុងការមានស្ថេរភាពផ្នែកហិរញ្ញវត្ថុ។ ការចិញ្ចឹមបីបាច់កូន គឺជាកាតព្វកិច្ចចំណាយប្រាក់ច្រើន ហើយមុនពេលអ្នកគ្រោងនឹងមានបុត្រម្នាក់ អ្នកត្រូវឱ្យប្រាកដថា អ្នកមានសមត្ថភាព ក្នុងការចំណាយចំពោះវិក័យប័ត្រនោះ។ គាត់តែងនិយាយថា ពេលណាទើបយើងមានកូនតើបទសន្ទនាពីមួយថ្ងៃទៅមួយថ្ងៃ មានបញ្ចូលឃ្លាថា « តើពេលណាទើបយើងយកកូន » ដែរឬទេ? ប្រសិនបើគាត់ប្រើឃ្លានេះជាញឹកញាប់ គឺមានន័យថា គាត់ត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកគ្រួសារថ្មីហើយ។ លើសពីនេះទៅទៀត គាត់អាចនិយាយពីឈ្មោះរបស់ទារកដែលគាត់ពេញចិត្ដ ឬនិយាយពីទិដ្ឋភាពនៃការមានកូនម្នាក់ នៅឯផ្ទះ។ នេះមានន័យថា គាត់បានគិតរួចហើយ ថានឹងមានកូន។ បុរសមិនចង់បានគ្រួសារថ្មី គឺមិនដែលចាប់អារម្មណ៍ពីរឿងអ្វីមួយទាក់ទងហ្នឹងការមានកូននោះទេ។
គាត់មានការគ្រោងទុកក្នុងចិត្ដការមានកូនតម្រូវឱ្យមានការគ្រោងទុកមុនជាច្រើន ប្រសិនបើស្វាមីរបស់អ្នកនិយាយថា កំពុងមានគម្រោងទិញផ្ទះធំមួយ ឬគម្រោងធ្វើវិនិយោគក្នុងជំនួញធំឯណាមួយនោះ មានន័យថា គាត់មានចំណាប់អារម្មណ៍ចង់បានគ្រួសារមួយ។
គាត់និយាយទៅកាន់ឪពុកម្ដាយ របស់គាត់អំពីការធ្វើជាជីដូនជីតារបស់ចៅចូរកត់ចំណាំពីអ្វីដែលគាត់និយាយ ពេលគាត់នៅក្បែរឪពុកម្ដាយបង្កើតរបស់គាត់។ វាមិនមែនជារឿងធម្មតាទេសម្រាប់បុរសមិនបានត្រៀមខ្លួនដើម្បីមានកូន និយាយអំពីកូនៗ ឬអំពីការធ្វើជាជីដូនជីតារបស់ឪពុកម្ដាយគាត់នោះ។ ប្រសិនបើគាត់ពិភាក្សាអំពីការធ្វើជាឪពុកម្ដាយ ឬធ្វើជាជីដូនជីតានោះ មានន័យថា អ្នកទាំងពីរមានគំនិតចង់បានកូនដូចគ្នាហើយ៕ 
អត្ថបទ៖ ដេវីដ
Source: onlymyhealth