សម្ដេច ហ៊ុន សែន ៖ ខ្ញុំ និង​ភរិយា​ហត់​មែន តែ​នៅតែ​ញញឹម​

​រាជធានី​ភ្នំពេញ : នៅ​អំឡុង​ពេលដែល​កិច្ចការងារ​ជាច្រើន​ត្រូវបាន​ធ្លាក់​ទៅលើ​ថ្នាក់ដឹកនាំ​ រដ្ឋាភិបាល​ក​ម្ពុ​ជា​ត្រូវធ្វើ​ស្ទើរ តែ​រក​ពេល​សម្រាក​គ្មាន​នោះ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច​តេ ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹងថា ថ្វីបើ​កិច្ចការងារ​ដែល​កំពុង​មមាញឹក​រាល់ថ្ងៃនេះ ពិតជា​ហត់នឿយ​មែន​ក៏ដោយ ក៏​មិនដែល​អស់សង្ឃឹម​នោះទេ គឺ​ត្រូវបាន​បន្ត​កិច្ចការងារ​ទាំងនេះ​ដោយ​ក្ដី​ញញឹម ជានិច្ច​។​

​ការ​ប្រាប់​ឲ្យ​ដឹង​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​នៅពេលនេះ​ ធ្វើឡើង​ស្រប​ពេលដែល សម្ដេច ហ៊ុន សែន និង​ភរិយា​របស់លោក បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​បាន​វិលត្រឡប់​មកដល់​មាតុប្រទេស​ វិញ​ប្រកបដោយ​សុវត្ថិភាព បន្ទាប់ពី​បាន​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧ នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី ២០-២២ វិច្ឆិកា ២០១៥​។​

​ថ្វីបើ​កិច្ចការងារ​ប្រជុំ​មួយ​នេះ​ត្រូវ​បានបញ្ចប់​ពិតមែន​ទៅហើយ​ក៏ដោយ ប៉ុន្តែ​ការងារ​បន្ទាប់​នេះ​គឺ​រៀបចំ​ទទួល​បដិសណ្ឋារកិច្ច លោក Dmitry Medvedev នាយករដ្ឋមន្ត្រី​នៃ​សហព័ន្ធរុស្ស៊ី នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​២២-២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ នេះ​បើ​យោងទៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច ហ៊ុន សែន ចេញផ្សាយ​នៅ​ថ្ងៃ ទី ២៣ វិច្ឆិកា នេះ​។ បែបណាក៏ដោយ​ស្របពេល​ដែល​ថ្នាក់ ដឹកនាំ​រដ្ឋាភិបាល​ក​ម្ពុ​ជា​បានបង្ហាញ​ពី​ស្នាមញញឹម និង​ការខិតខំ​ប្រឹងប្រែង​បែប នេះ​នោះ​មាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​ចាត់ទុកថា សម្ដេច​គឺជា​គ្រាប់ពេជ្រ​មួយ​ដ៏​មានតម្លៃ​សម្រាប់​ប្រទេស​កម្ពុជា​៕

សម្ដេច ហ៊ុន សែន ៖ ខ្ញុំ និង​ភរិយា​ហត់​មែន តែ​នៅតែ​ញញឹម​ សម្ដេច ហ៊ុន សែន ៖ ខ្ញុំ និង​ភរិយា​ហត់​មែន តែ​នៅតែ​ញញឹម​ សម្ដេច ហ៊ុន សែន ៖ ខ្ញុំ និង​ភរិយា​ហត់​មែន តែ​នៅតែ​ញញឹម​