មើលលទ្ធផលនៃការប្រកួតកីឡាខ្សោយបញ្ញា

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​កីឡា​ខ្សោយ​បញ្ញា​ជើងឯក​ជាតិ​ឆ្នាំ​២០១៥​ដែល​បា​ម​ ប្រកួត​រយៈពេល​ពេញ​មួយ​ថ្ងៃទី ២៣ វិច្ឆិកា​នោះបាន​បញ្ចប់​ហើយ ។​

​    ​ចំពោះ​លទ្ធផល និង ចំណាត់ថ្នាក់​នោះ​ប្រភេទ​កីឡាបាល់ទាត់​ចំណាត់ថ្នាក់​លេខ ១ ខេត្តបាត់ដំបង លេខ ២ ខេត្តស្វាយរៀង និង លេខ ៣ Cam Yot ។​

​    ​រត់ ៥០​ម៉ែត្រ​នារី​លេខ ១ តាំង មុន្និ​កា (​ភ្នំពេញ​) លេខ ២ ជា ស្រី​ងួន អង្គការ​ភាព​ញញឹម​នៃ​កុមារ និង លេខ​ ៣ ខន សូរិយា​មកពី​ខេត្តតាកែវ ។​

​     ​រត់​៥០​ម៉ែត្រ​បុរស​ក្របខ័ណ្ឌ A លេខ ១​យ៉េ​វ សម្ផស្ស​ខេត្តស្វាយរៀង លេខ ២​ថុ​ន សុធា ខេត្តតាកែវ និង លេខ​ ៣​សៅ លី​ហួរ អង្គការ​ភាព​ញញឹម​នើ​កុមារ ។​ក្របខ័ណ្ឌ B លេខ ១ តា តយ ខេត្តបាត់ដំបង​លេខ ២ ឡៅ បូ​ពា​វ Indo China លេខ ៣​ភ្លី ម៉ាន ខេត្តបាត់ដំបង ។​

​    ​រត់​១០០​ម៉ែត្រ​នារី​ក្របខ័ណ្ឌ A លេខ ១ រឿង លក្ខិណា Cam Yut លេខ ២ វន ផល្លា អង្គការ​ដើម្បី​ភាព​ ញញឹម នៃ​កុមារ និង លេខ ៣ ហេង ស្រី​នុ​ច​មកពី​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមា​រដែរ ។ ក្របខ័ណ្ឌ B លេខ ១ស៊ី មាន​ចរិយា ភ្នំពេញ លេខ ២ ចា តុលា KPF លេខ ៣ ហ៊ីង ចរិយា ខេត្តស្វាយរៀង ។​

​    ​រត់ ១០០​ម៉ែត្រ​បុរស​ក្របខ័ណ្ឌ A លេខ ១​អ៊ុន រ៉ា​យុទ្ធ ខេត្តបាត់ដំបង លេខ ២ កេ​ត ចាន់​ដេ​ត​ខេត្តកំពង់ធំ និង​ លេខ ៣ ហ៊ីង យ៉ាម៉ា​ខេត្តបាត់ដំបង ។ ក្របខ័ណ្ឌ B លេខ ១ លូ​អ ឬ៉ា​ខេត្តកំពង់ធំ លេខ ២ គឹម សុខា ខេត្តតាកែវ​ និង លេខ ៣ នុត ស្នា​ខេត្តស្វាយរៀង ។​

​    ​ចំពោះ​ការប្រកួត​ប៊ូល​ឈើ លេខ ១ សម្រាប់​បុរស​លេខ ១ ណ​យ សុខ លេខ ២ អ៊ុក ប៊ុន​រឿន លេខ ៣ ពីង​ យុ​ទ្ធា ។ ចំពោះ​នារី​លេខ ១ កន សុធា លេខ ២ នុត សុផាន់​ណា លេខ ៣ ទុយ វេ ។​

    ​ក្រុម​ដែល​ចូលរួម​មានមក​ពី​ខេត្តបាត់ដំបង កំពង់ធំ តាកែវ ស្វាយរៀង អង្គការ Cam Yot​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​-​អង្គការ Indo China Starfish-​ភ្នំពេញ​ក្រោ​ន​Football Club-​អង្គការ KPF ។​

​    ​ការប្រកួត​នេះ​ទទួលបាន​ការឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់ ​ការអភិវឌ្ឍន៍​អន្តរជាតិ​(United State Agency International Development-USAID) និង អង្គការ Family  Care Cambodia) ។​